ខ្មែរប៉ុស្ដិ៍ Close

ជ័យជម្នះ ៧មករា ១៩៧៩ បានផ្តល់កំណើតទី២ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 57
ជ័យជម្នះ ៧មករា ១៩៧៩ បានផ្តល់កំណើតទី២ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជ័យជម្នះ ៧មករា ១៩៧៩ បានផ្តល់កំណើតទី២ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង គង់ សំអុល បានអញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបុណ្យជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ២០១៩ នាព្រឹកថៃ្ងទី១២ ខែមករាឆ្នាំ ២០១៩ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ១០.៩៦៨ អង្គ/នាក់។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ ៧មករា ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសំលាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។

រយៈពេល៤០ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពីជ័យជំម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍, ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដី ក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

លោកបានបញ្ជាក់ទៀតថា ថៃ្ងជ័យជម្នះ៧មករា គឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

តំណាងអោយសមាជិកសមាជិកាអង្គមិទ្ទិញបានឡើងប្តេជ្ញាចិត្តដោយបានគូសបញ្ជាក់ថា​ យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា ការពារអោយបានរឹងមាំស្ថិតស្ថេរ និងរីកចំរើនថែមទៀតនៅសមិទ្ធិផល៧មករា ,ប្តេជ្ញាបន្តអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ជាប្រមុខ ,ប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល , ប្តេជ្ញាគាំទ្របេក្ខភាពលោក ហ៊ុនសែន ជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ , មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបមានការបង្រួមបង្រួមជាតិ និងសុខសន្តិភាព។

នៅក្នុងពិធីនោះដែរគណៈអធិបតី និងសមាជិកអង្គមិទិ្ទញចូលរួម ក៏បានរាប់បាតប្រគេនព្រះសង្ឃ ៤០អង្គ ដើម្បីឧទ្ទិសកុសលជូលដល់បុព្វការីជន ញាតិការទាំងប្រាំសន្តានដែលបានពលីជីវិត និងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅចុងបញ្ចប់ ផែនទាំង៤០ក៏បានធ្វើព្យុះហយាត្រាបង្ហាញជូនគណៈអធិបតី និងសមាជិកសមាជិកាអង្គមិទ្ទីញផងដែរ៕

អត្ថបទទាក់ទង