ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរំកិលប្តូរទីតាំងរូបសំណាក់ នាងគង្ហីង ទៅទីតាំងថ្មីដើម្បីពង្រីកផ្លូវបន្ថែម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរំកិលប្តូរទីតាំងរូបសំណាក់ នាងគង្ហីង ទៅទីតាំងថ្មីដើម្បីពង្រីកផ្លូវបន្ថែម រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរំកិលប្តូរទីតាំងរូបសំណាក់ នាងគង្ហីង ទៅទីតាំងថ្មីដើម្បីពង្រីកផ្លូវបន្ថែម

ដោយមើលឃើញពីបញ្ហាកកស្ទះចរាចរណ៍ ចំពោះអ្នកដំណើរលើផ្លូវទេពផន ឡើងទៅមហាវិថីព្រះមុន្នីរ៉េត (ពីផ្លូវទេពផន បត់ស្តាំ) មានភាពចង្អៀត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសិក្សាឡើងវិញ សម្រេចរំកិលប្តូរទីតាំងរូបសំណាក់ នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវបន្ថែមសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាក់ស្ដែងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យលើទីតាំង និងសិក្សាពីលទ្ធភាព លើការងាររំកិល រូបសំណាក់ នាងគង្ហីង ស្តុបនាងគង្ហីង ដែលនៅក្បែរស្ពានឆ្លងថ្មើរជើង Olympia City ដើម្បីកែលម្អ ប្រព័ន្ធចរាចរឡើងវិញ ឲ្យដំណើរការរលូន និងអាចបញ្ជៀស ការកកស្ទះចរាចណ៍ សម្រាប់អ្នកដំណើរផងដែរ។

ពាក់ព័ន្ធនឹងការរំលិករូបសំណាក់ នាងគង្ហីង ស្តុបនាងគង្ហីង ឲ្យបានល្អប្រសើរជាងមុន ក្រោមការណែនាំពីអភិបាលរាជធានីភ្នំពេញ ត្រូវបានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ឲ្យដឹងថា ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាក់នាងគង្ហីង នឹងមានការលើកកម្ពស់ ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ។

លោក សាំ ពិសិដ្ឋ បន្តថា បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងថ្មី ដែលត្រូវរំកិល រូបសំណាក់នាងគង្ហីង ហើយនោះ លោក ឃួង ស្រេង បានពិនិត្យទៅលើស្ពានឆ្លងថ្មើរជើង Olympia City ដែលជិតបញ្ចប់ការសាងសង និងពិនិត្យចំពោះប្រព័ន្ធចរាចរណ៍ ផ្លូវឆ្លងកាត់ និងចេញចូល ទៅកាន់ផ្សារទំនើប Olympia City ផងដែរ។

បន្ថែមពីនេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នឹងមានការតំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឲ្យមានលក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាពងងឹត ៕

 

អត្ថបទទាក់ទង