ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្ត​អ្នក​អាន​៖ រឿងក្តី​​ កឹម​ សុខា បទ​សន្ទិដ្ឋិភាព​​ជាមួយបរទេស​គឺ​​ជា​បទ​​ឧក្រិដ្ឋក្បត់ជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 4
ទស្សនៈ​មិត្ត​អ្នក​អាន​៖ រឿងក្តី​​ កឹម​ សុខា បទ​សន្ទិដ្ឋិភាព​​ជាមួយបរទេស​គឺ​​ជា​បទ​​ឧក្រិដ្ឋក្បត់ជាតិ ទស្សនៈ​មិត្ត​អ្នក​អាន​៖ រឿងក្តី​​ កឹម​ សុខា បទ​សន្ទិដ្ឋិភាព​​ជាមួយបរទេស​គឺ​​ជា​បទ​​ឧក្រិដ្ឋក្បត់ជាតិ

យោង​តាម​សម្តី​សារភាពរបស់​ កឹម សុខា​ ​នៅក្នុង​វីដេ​អូ​មួយ​ដែល​បាន​ផ្សព្វ​ផ្សាយ​​ដោយ​ទូរទស្ស​ន៍​អន​​ឡាញ​​ CBN នៅ​ប្រទេស​​អូស្ត្រា​លី​​កាល​ពី​​ថ្ងៃ​​ទី​៨​ ​ខែ​ធ្នូ​​ ឆ្នាំ​​២​០​១៣​ រួម​ផ្សំ​និង​ភស្តុតាង​ដែល​បង្ហាញ​ឱ្យ​​​ឃើញ​នូវ​សកម្ម ភាព​ដែល​បាន​អនុវត្ត​ជាក់​ស្តែង ​គឺ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ច្បាស់​ក្រឡែតអំពី​ផែន​ការ​ផ្តួល​រំលំ​រដ្ឋ​អំណាចនៅកម្ពុជា​តាមគំរូ​នៃ​ការ​ផ្តួល​រំលំ​នៅ​ប្រទេស​យូហ្គោ​ស្លាវី​ និង​ស៊ែរប៊ី​ ដោយ​វិធី​​នៃ​ការ​ធ្វើ​បដិវត្ត​ពណ៌​ប្រជា​ជន។​

ទង្វើ​ និង​សកម្មភាព​ខុស​ច្បាប់​របស់​ កឹម សុខា​ នេះ​បាន​រំលោភ​យ៉ាង​​​ធ្ងន់​ធ្ងរ​លើ​​រដ្ឋ​ធម្ម​​​​​នុញ្ញកម្ពុជា​​ដែល​ជាច្បាប់​កំពូល​របស់​ជាតិ និង​​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​សន្ទិដ្ឋិភាព (អំពើឃុបឃិត ឬចូលដៃ) ​ជា​មួយ​​បរទេស​យ៉ាង​​ពិត​​ប្រាក ដ​​។​​​​ មាន​ចំណុច​ជាច្រើន​ដែល​ កឹម សុខា​ បាន​អះអាង​បញ្ជាក់​នៅក្នុង​សម្តី​​សារភាព​របស់​ខ្លួន​ដូច​ជា​៖​ «បរទេស​ដែល​គេជួយខ្ញុំ​នេះ​ គេឱ្យ​ខ្ញុំ​យក​ម៉ូឌែល​តាម​នៅ​ប្រទេស​ យូហ្គោ​ស្លាវី​ នៅស៊ែរប៊ី​ ដែល​គេ​ប្តូរ​មេដឹកនាំ​បាន​នោះគឺ​គេឱ្យ​​ប្រើ​យុទ្ធសាស្ត្រ​ហ្នឹងនៅស្រុក​ខ្មែរ​​​……….;​ប៉ុន្តែ​​​អត់​​មាន​​នរណា​​ដឹង​​ទេ​​ ប៉ុន្តែ​​យុទ្ធសាស្ត្រនេះ​ដោយសារ​ថ្ងៃនេះ​យើង​ឈាន​ដល់​មួយដំណាក់​ហើយ​ខ្ញុំ​ត្រូវ​​តែ​​ប្រាប់​​បងប្អូន​ឱ្យ​ដឹង………។ល។» ។ សម្តី​​​​​នេះ​ និង​​​ចំណុច​ជាច្រើន​ទៀត​ដែល​ កឹម សុខា​ បាន​​​សារភាព​​​គឺ​​ជាភស្តុតាង​​ដ៏​រឹង​មាំ ​​ដែល​តុលាការ​ត្រូវ​តែ​​ចាត់​វិធាន​ការ​​​​ខាង​​​ផ្លូវ​​ច្បាប់​​ដើម្បី​​ទប់​​ស្កាត់​​ផែន​​ការ​​ឃុប​​​​ឃិត​​ជា​មួយ​បរទេស​ដើម្បី​​ផ្តួល​​រំលំ​​​នេះ​​​ឱ្យ​​បាន​​។​

ដូច្នេះ​ ការ​នាំ​ខ្លួន​ កឹម សុខា​ មក​ធ្វើ​សវនា​ការ​ជំនុំ​ជម្រះ​​​​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មករា​ នេះទៅ​​គឺជា​​រឿង​​ត្រឹម​​ត្រូវ​​បំផុត​​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​ បន្ទាប់​ពី​សវនា​ការ​​ត្រូវ​​បាន​បញ្ចប់​នៅ​ព្រឹក​មិញ​នេះ​​ ជន​ជាប់​ចោទ​ កឹម​ សុខា​ បាន​ទទួល​ស្គាល់​ថា​វីដេអូ​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅក្នុង​ទូរ​ទស្សន៍​អន​​ឡាញ​​​ CBN​ នៅ​​ប្រទេស​​​អូស្ត្រា​​លី​កន្លង​​មក​​នោះ​​​គឺពិត​​​ជា​សម្តី​ និង​សម្លេង​​​របស់​ខ្លួន​ពិតប្រាកដ​មែន​។​

​​អាចនិយាយ​បាន​ថា សម្តី​សារភាព​របស់​ កឹម សុខា​ នៅ ក្នុង​វីដេអូ និង​ភស្តុតាង​ដែល​ប្រមូល​បាន​​ជាច្រើនក្រោយ​ការ​ស៊ើប​អង្កេត​​​​​​ គឺ​ជា​សម្តី​មាស​ដែល​តុលាការ​អាច​​​​វាយ​តម្លៃបាន​ដូច​តទៅ​៖​

១/​ជាសម្តី​មាស​នៃ​ភស្តុតាង​ជាក់​ស្តែង​ឥត​ប្រកែក​បាន​ ដែល​នាំ​​​ឱ្យ​តុលាការ​មាន​ទឡ្ហីករណ៍គ្រប់​គ្រាន់​​ ដើម្បី​ចោទ​​ប្រកាន់​​អំពី​បទ​ ត្រូវ​រ៉ូវ​ ​ឃុប​ឃិត​គ្នា​​ជា​មួយបរទេស​ និង​ទទួល​បញ្ជា​ពី​បរទេសក្នុង​ការ​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​​ស្រប​​ច្បាប់​​ក្រោម​​ទម្រង់​បដិវត្ត​ពណ៌​​ ដែល​បទ​ល្មើស​នេះ​គឺ​ជា​បទល្មើស​​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស​​​ដែល​​មាន​​ចែង​នៅក្នុង​​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​។

២/ជាសម្តីមាស​និយាយ​ចេញ​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ និង​មាន​រូបភាព​ និង​កាយ​វិការ​ផ្ទាល់​ក្នុង​ការ​បង្ហាញ​នូវ​ផែន​ការ​ជា​យុទ្ធសាស្ត្រ​ដើម្បី​យក​មក​អនុវត្ត​នៅក្នុង​ដំណាក់​នីមួយៗ​ រួម​ផ្សំ​និង​ភស្តុតាង​នៃ​សកម្ម​ភាព​ជាក់​ស្តែង​ដែល​បាន​កើត​មាន​ គឺ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ឥត​ខ្ចោះ​។​

៣/ជាសម្តី​មាស​នៃ​ការសារភាព​អំពី​អ្នក​ដែល​បាន​បង្គាប់​បញ្ជា​ឱ្យ​ធ្វើ​ ដែល​ជាបរទេស​នៅ​ពី​ក្រោយ​​ខ្នង​​ធ្លាប់​បាន​អនុវត្ត​នូវ​ផែន​ការ​ផ្តួល​រំលំ​នេះ​ទទួល​បាន​ជោគជ័យ​ នៅ​ប្រទេស​មួយចំនួន​កន្លង​រួច​ម​ក​​ហើយ​ ដោយ​បាន​ជួយ​ឧប​ត្ថ​ម្ភ​​ទាំង​​គោល​​ន​យោ​បា​យ​​ យុទ្ធ​សា​ស្ត្រ​​ និង​​ថវិកា​​ថែម​​ទៀត​​ផង​​។​

សរុប​មក​ បើ​ទោះ​បី​ជាជន​ជាប់​ចោទ​ កឹម សុខា​ ខិត​ខំ​បដិ សេធ​មិនទទួល​យក​នូវ​ការ​ចោទ​ប្រកាន់ពី​ដើម​បណ្តឹង​អំពី​បទ​សន្ទិដ្ឋិភាព​ដែល​ជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ​​យ៉ាង​​ណា​ក្តី​​ និង​មាន​ចេតនា​ចង់​បង្វែរ​រឿង​ក្តី​នេះ​ឱ្យ​ទៅ​ជា​រឿង​នយោ បាយ​ក្តី​ គឺ​មាន​តែ​តុលាការ​ទេ​ដែល​មាន​សិទ្ធិ​សម្រេច​ និង​កាត់​ក្តី​ទៅ​តាម​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ថា​​ កឹម សុខា​ មាន​ទោស ​ឬគ្មាន​ទោសនោះ​​។ ម្យ៉ាង​ទៀត​ វា​​ជារឿង​ធម្មតា​ទេ​ដែល​ជន​ជាប់​ចោទ​ កឹម សុខា​ ប្រកែក​មិន​ទទួល​ស្គាល់​នូវ​កំហុសរបស់​ខ្លួន​​នោះ​ ព្រោះថា​ «​ចោរ​មិន​​​ដែល​សារភាព​ថា​ខ្លួន​ជាចោរ​នោះ​ទេ​»៕​​​​​

ដោយ​៖ យី​ វិសាល​

អត្ថបទទាក់ទង