ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការគុណវុឌ្ឍជាតិ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1468
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការគុណវុឌ្ឍជាតិ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការគុណវុឌ្ឍជាតិ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលនាំដោយលោក ហេង វ៉ាន់ដា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។ ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការគុណវុឌ្ឍជាតិ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

នៅក្នុងជំនួបជាមួយនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការគុណវុឌ្ឍជាតិ ដើម្បីជំរុញធ្វើយ៉ាងណាពង្រឹងគុណភាពវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការសម្រេចបង្កើតគណៈកម្មការនេះធ្វើឡើងបន្ទាប់ពីលោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានស្នើ៣ចំណុចទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាពិចារណាបង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍជាតិកម្ពុជា។ ស្នើសុំបង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាជាមួយក្រសួងអប់រំ និងស្នើសុំបង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាជាមួយក្រសួងសុខាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា លើវិស័យអប់រំលើវិ ស័យមនុស្សធម៌ និងលើវិស័យសង្គមផងដែរ។ ពាក់ព័ន្ធជាមួយនឹងសំណើរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចយល់ស្របបង្កើតអោយមានគណៈកម្មការរួមមួយរវាងស្ថាប័នដែលពាក់ព័ន្ធ នឹងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយជូនរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ជាប្រធាន និងបង្កើតលេខាធិការដ្ឋានមួយ នៅក្រោមចំណុះក្រសួងអប់រំ។ នៅពេលដែលគណៈកម្មការនេះបង្កើតហើយ គណ:កម្មការត្រូវពិនិត្យបង្កើតយន្តការនេះ និងត្រូវរៀបចំនូវអនុក្រឹត្យពាក់ព័ន្ធទៅនឹងអនុក្រឹត្យស្ដីពីគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។ នៅក្នុងជំនួបនោះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ឃើញថា ឆ្នាំកន្លងមកគឺមានសំណើយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការការអនុគ្រោះពន្ធជាដើម ប៉ុន្តែជំនួបលើកនេះ គឺពុំមានសំណើទៀតឡើយផ្ទុយទៅវិញគឺមានតែសំណូមពរដែលទាក់ទងទៅនឹងការបង្កើនគុណភាព ប្រសិទ្ធភាពនៃដំណើរការការងារលើវិស័យអប់រំ៕

អត្ថបទទាក់ទង