ខ្មែរប៉ុស្ដិ៍ Close

អ្នក​នាំពាក្យ​បក្ស​កាន់​អំ​ណាច​ ឆ្លើយតបទៅអង្គការលើកលែងទោសអន្តរជាតិ ជុំវិញការទាមទារដោះលែងជនក្បត់ជាតិ កឹម សុខា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 68
អ្នក​នាំពាក្យ​បក្ស​កាន់​អំ​ណាច​ ឆ្លើយតបទៅអង្គការលើកលែងទោសអន្តរជាតិ ជុំវិញការទាមទារដោះលែងជនក្បត់ជាតិ កឹម សុខា អ្នក​នាំពាក្យ​បក្ស​កាន់​អំ​ណាច​ ឆ្លើយតបទៅអង្គការលើកលែងទោសអន្តរជាតិ ជុំវិញការទាមទារដោះលែងជនក្បត់ជាតិ កឹម សុខា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម​ សុខ ឥសាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានធ្វើការឆ្លើយតបទៅអង្គការលើកលែងទោសអន្តរជាតិថា៖

១- ការដាក់កម្រិតឲ្យមានការដោះលែង កឹម សុខា តេីផ្អែកលេីកត្តាអ្វី ? បេី កឹម សុខា ផ្ទាល់ខ្លួនបាននិយាយខ្លួនឯងថា បានធ្វេីសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា រំលងការប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យ តាមបញ្ជាពីរដ្ឋាភិបាលអាមេរិក ដែលជាអំពេីក្បត់ជាតិ ។ តេីនៅលេីលោកនេះ មានប្រទេសណា ដោះលែងជនក្បត់ជាតិ មិនឲ្យទទួលទោសដែរប្ញទេ ?
២- នៅក្នុងរយៈពេលនីតិវិធីរបស់តុលាការ នៅក្នុងមន្ទីរឃុំឃាំង ក្រុមគ្រួសារ និងមេធាវីស្របច្បាប់ ត្រូវបានអនុញ្ញាតឲ្យជួបប្រាស្រ័យជាមួយជនជាប់ចោទបាន ស្របតាមបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរឃុំឃាំង និងនីតិវិធីរបស់តុលាការ ។
៣- សកម្មជននយោបាយដែលដេីរតាមអតីតបក្សប្រឆាំង នៅមានសិទ្ធិអាចធ្វេីសកម្មភាពនយោបាយបានជាធម្មតា ដូចពលរដ្ឋទូទៅដែរ លេីកលែងតែសមាសភាព ១១៨ នាក់ ដែលត្រូវបានហាមឃាត់ក្នុងរយៈពេល ៥ ឆ្នាំ យោងតាមសាលដីកាស្ថាពររបស់តុលាការកំពូលកម្ពុជា។ សិទ្ធិបញ្ចេញមតិ នៅបេីកទូលាយ នៅក្នុងក្របខ័ណ្ឌនៃច្បាប់កម្ពុជា ជាពិសេសមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន ។

ជាការកត់សម្គាល់ ឯកឧត្តម​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្សប្រជា​ជន​កម្ពុជា​ បានសង្កត់ធ្ងន់ថា ចំណាត់ការផ្លូវច្បាប់ចំពោះជនប្រព្រឹត្តល្មេីសច្បាប់ គឺជារឿងធម្មតានៅក្នុងប្រទេសឯករាជ្យនិងមានអធិបតេយ្យ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ ជនបរទេស និងប្រទេសផ្សេងៗ ព្រមទាំងបណ្តាអង្គការនានា គ្មានសិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាបានជាដាច់ខាត ៕

 

អត្ថបទទាក់ទង