ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន ៧១៧ នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 9
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន ៧១៧ នាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន ៧១៧ នាក់

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ជាង១ម៉ឺន៥ពាន់នាក់ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល រួចហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភមួយចំនួន ដោយផ្ទាល់ដៃដល់ស្ត្រីកម្មការិនីមានផ្ទៃពោះចំនួន ៧១៧នាក់ ដើម្បីរៀបចំទុកដាក់មុនពេលសម្រាលកូន។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនៅថ្ងៃនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសន្យាបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀត ជូនកូនក្មួយកម្មករឱ្យទទួលបាននូវផលប្រយោជន៍ជាច្រើនថែមទៀត។ ចំពោះការតម្លើងប្រាក់ខែ គឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខ ប្រាក់ខែកម្មករកម្មការិនី នឹងឡើងដល់១៨២ដុល្លារ ដែលនឹងត្រូវបើកជូន២ដងក្នុង១ខែផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរកូនក្មួយ ដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះ និងអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលតែតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មកទល់សព្វថ្ងៃ៕

អត្ថបទទាក់ទង