ព្រឹទ្ធសភា ប្រកាសលទ្ធផលសម័យប្រជុំលើកទី២ នីតិកាលទី៤ ដែលពិនិត្យ និងឱ្យយោបល់ លើសេចក្តីស្នើច្បាប់ ដែលអាចបើកផ្លូវឱ្យអតីត CNRP មានសិទ្ធិធ្វើនយោបាយ
ព្រឹទ្ធសភា ប្រកាសលទ្ធផលសម័យប្រជុំលើកទី២ នីតិកាលទី៤ ដែលពិនិត្យ និងឱ្យយោបល់ លើសេចក្តីស្នើច្បាប់ ដែលអាចបើកផ្លូវឱ្យអតីត CNRP មានសិទ្ធិធ្វើនយោបាយ
បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី២ នីតិកាលទី៤ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បានប្រកាសលទ្ធផលផ្លូវការមួយ។ សម័យប្រជុំ នេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយបានដំណើរការតាមរបៀបវារៈចំនួន ២ រួមមាន៖
ទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ និងទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច។ ជាមួយគ្នានេះ ព្រឹទ្ធសភា ក៏បានឱ្យយោបល់ឯកភាពទាំងស្រុង ចំពោះរបៀបវារៈទាំង២ ខាងលើផងដែរ ៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំរបស់ ព្រឹទ្ធសភា៖






