ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ចិន នឹងបន្តរឹតបន្តឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងអាណត្តិនៃឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 30
កម្ពុជា-ចិន នឹងបន្តរឹតបន្តឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងអាណត្តិនៃឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា កម្ពុជា-ចិន នឹងបន្តរឹតបន្តឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងអាណត្តិនៃឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា

លោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយ លោក វ៉ាង វិនធៀន (Wang wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលជំនួបនេះបានធ្វើឡើងនៅវិមានរដ្ឋសភា។

នៅក្នុងជំនួបពិភាក្សា លោកប្រធានរដ្ឋសភាកម្ពុជា បានសម្តែងអបអរសាទចំពោះលោក Wang wentian ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជ្រើសតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ លោក ក៏បានលើកឡើងថាឆ្នាំ២០១៨នេះ គឺជាខួបលើកទី៦០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជាចិនផងដែរ។

លោក ហេង សំរិន បានជឿជាក់ថា សម្រាប់អាណត្តិលោក Wang wentian នៅកម្ពុជានេះ នឹងធ្វើកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែខ្លាំងឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា លោក វ៉ាង វិនធៀន (Wang wentian) បានក្លាយជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាជំនួស លោក ស្យង់ ព័រ ដែលបានផុតអាណត្តិ នៅចុងឆ្នាំនេះ៕

អត្ថបទទាក់ទង