ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យ CPP៖ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសខកចិត្តយ៉ាងខ្លាំងដែលបានច្រឡំបោះឆ្នោតឱ្យអតីតគណបក្សសង្គ្រោះជាតិ (CNRP) កាលពីឆ្នាំ២០១៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 17
អ្នកនាំពាក្យ CPP៖ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសខកចិត្តយ៉ាងខ្លាំងដែលបានច្រឡំបោះឆ្នោតឱ្យអតីតគណបក្សសង្គ្រោះជាតិ (CNRP) កាលពីឆ្នាំ២០១៣ អ្នកនាំពាក្យ CPP៖ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសខកចិត្តយ៉ាងខ្លាំងដែលបានច្រឡំបោះឆ្នោតឱ្យអតីតគណបក្សសង្គ្រោះជាតិ (CNRP) កាលពីឆ្នាំ២០១៣

ថ្លែងនៅចំពោះមុខ ក្រុមអ្នកសារព័ត៌មានជាតិនិងអន្ដរជាតិជាច្រើននាក់ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសខកចិត្តយ៉ាងខ្លាំងដែលបានច្រលំបោះឆ្នោតឱ្យអតីតគណបក្សសង្គ្រោះជាតិ (CNRP) កាលពីឆ្នាំ២០១៣ ដែលសំឡេងឆ្នោតរបស់ CNRP ធ្វើឱ្យកម្ពុជាអស្ថេរភាពនយោបាយ។

សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៣.២៣៥.៩៦៩ ស្មើនឹង៦៨អាសនៈ ចំណែកអតីតគណបក្សសង្គ្រោះជាតិវិញ ទទួលបានសំឡេងឆ្នោត ២.៩៤៦.១៧៦ ស្មើនឹងអាសនៈ៥៥។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជានៅសាលសន្និសីទ ពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ លោក ឈឹម ផលវរុណ បានបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលកន្លងទៅ គណបក្សប្រជាជនកម្ពុជាបានធ្វើកំណែទម្រង់ល្អទើបពលរដ្ឋបោះឆ្នោតឱ្យគណបក្សច្រើនលើសលុប។ លោកបានមានប្រសាសន៍ថា «ប្រជាពលរដ្ឋមើលឃើញថា អ្នកដែលប្រឆាំងគណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបាន ច្រឡំគាំទ្រ កាលនៅឆ្នាំ២០១៣ ធ្វើឱ្យគាត់ខកចិត្ត ដែលអ្នកនោះបានសំឡេងកើន។ ប៉ុន្ដែបានបង្កនូវអស្ថេរភាពនយោបាយ អស្ថេរភាពសេដ្ឋកិច្ច និងបង្កភាពវឹកវរ រហូតដល់បង្ហាញអំពីការឱនក្បាល លក់អធិបតេយ្យភាពជាតិឲ្យបរទេស»។

លោក ឈឹម ផលវរុណ បានបន្ដថា បញ្ហាទាំងនេះហើយដែលធ្វើឱ្យពលរដ្ឋខ្មែរបានដឹងចរិតពិតរបស់ថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ ទើបពលរដ្ឋបោះឆ្នោតឱ្យគណបក្សកម្ពុជាដ៏ច្រើនលើសលប់កាលពីថ្ងៃទី២៩ កក្កដា ធ្វើឱ្យបណ្ដាប្រទេសមួយចំនួនកោតសសើរលើការបោះឆ្នោតនៅកម្ពុជា។ លោកបានបញ្ជាក់ថា ពលរដ្ឋខ្មែរទូទាំងប្រទេសជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជាដែលបានធានានូវស្ថេរភាពជាមូលដ្ឋាននៃការអភិវឌ្ឍ ប្រទេសកម្ពុជាទាំង សេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាព័ន្ធ។
ជាងនេះទៅទៀត សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០១៨ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៩ គឺ «កំណែទម្រង់ខាងក្នុង» និង «ពង្រីកមិត្តភាពទៅខាងក្រៅ»៕

អត្ថបទទាក់ទង