ខ្មែរប៉ុស្ដិ៍ Close

តុលាការកំពូលសម្រេចតម្កល់សាលក្រម និងសាលដីកា កាត់ទោសឱ្យលោក សម រង្ស៊ី សងជម្ងឺចិត្តលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន១លានដុល្លារ ក្នុងបទបរិហារកេរ្តិ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 78
តុលាការកំពូលសម្រេចតម្កល់សាលក្រម និងសាលដីកា កាត់ទោសឱ្យលោក សម រង្ស៊ី សងជម្ងឺចិត្តលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន១លានដុល្លារ ក្នុងបទបរិហារកេរ្តិ៍ តុលាការកំពូលសម្រេចតម្កល់សាលក្រម និងសាលដីកា កាត់ទោសឱ្យលោក សម រង្ស៊ី សងជម្ងឺចិត្តលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន១លានដុល្លារ ក្នុងបទបរិហារកេរ្តិ៍

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសផាកពិន័យលោក សម រង្ស៉ី ចំនួន១០លានរៀល និងបង្គាប់ឱ្យទណ្ឌិតនេះ សងជំងឺចិត្តជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន៤០០០លានរៀល (ប្រហែល១លានដុល្លារសហរដ្ឋអាមេរិក) ចំពោះបទបរិហារកេរ្តិ៍លើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក គី តិច មេធាវីការពារក្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងសាលដីកានេះ បានសម្រេចដូចតទៅ៖
១) បដិសេធបណ្តឹងសាទុក្ខ របស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះសម រង្សី ដោយទាស់នឹងគតិច្បាប់ ។
២) តម្កល់សេចក្តីសម្រេច ក្នុងសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការពេញទាំងមូល។
៣) សាលដីកានេះ ត្រូវបានប្រកាសជាសាធារណ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ការប្រកាសសាលដីកានេះ បានធ្វើឡើងបន្ទាប់ពីសាលាកំពូល បានជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ មេធាវីលោក សម រង្ស៉ី ដែលបានប្តឹងជំទាស់ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍កន្លងមក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៉ី ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន៤ពាន់លានរៀល ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍មួយនេះ។ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍ ក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការណ៍ ដោយសម្រេចផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តជូនលោក ហ៊ុន សែន ចំនួន៤ពាន់លានរៀលផងដែរ។

ប្រភព៖ Fresh News

អត្ថបទទាក់ទង