ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទូចឱ្យរួមគ្នាអភិវឌ្ឍលើសមត្ថភាពដើម្បីរួមចំណែកសម្រាប់ការកសាងសង្គមជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទូចឱ្យរួមគ្នាអភិវឌ្ឍលើសមត្ថភាពដើម្បីរួមចំណែកសម្រាប់ការកសាងសង្គមជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទូចឱ្យរួមគ្នាអភិវឌ្ឍលើសមត្ថភាពដើម្បីរួមចំណែកសម្រាប់ការកសាងសង្គមជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គួរជាទីមោទនភាព ដោយមើលលើទិន្នន័យនិស្សិតបញ្ចប់ការសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្ហាញថាប្រជាពលរដ្ឋកម្ពុជាមានការប្រឹងប្រែងចាប់យកចំណេះដឹងជាខ្លាំង។

លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់។

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីក៏បានទទូចអំពាវនាវឱ្យរួមគ្នាបន្ថែមទៀតក្នុងការអភិវឌ្ឍលើសមត្ថភាពនេះ ដើម្បីរួមចំណែកសម្រាប់ការកសាងសង្គមជាតិ។ មួយវិញទៀត ការផ្តល់ឱកាសដល់ការបណ្តុះបណ្តាល គឺមានភាពស្មើគ្នា ដោយទទួលបានការចេះដឹងដូចៗគ្នា ទោះកូនអ្នកមាន ឬកូនអ្នកក្រ៕

អត្ថបទទាក់ទង