ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ០៦-០៨ ខែធ្នូ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1236
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ០៦-០៨ ខែធ្នូលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ០៦-០៨ ខែធ្នូ

តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។

អញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោករដ្ឋមន្រ្តី ស៊ុយ សែម លោករដ្ឋមន្រ្តី ថោង ខុន លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លោករដ្ឋមន្រ្តី អ៊ិត សំហេង លោករដ្ឋមន្រ្តី វេង សាខុន លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក ង្វៀន ហ្វូជុង ប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធី គីម ងិន ប្រធានរដ្ឋសភាវៀតណាម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគី និងពិសាអាហារការងារពេលព្រឹកជាមួយលោក ង្វៀន សួនហ្វុក ដើម្បីពង្រឹងនូវចំណងទាក់ទងជាមិត្តភាពរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ និងព្រួយបារម្ភរួមដើម្បីជាផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជាតិទាំងពីរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញ​ដាក់កម្រងផ្កានៅវិមានអនុស្សា​វរីយ៍បុព្វបុរស និងយុទ្ធជនពលី និងនៅវិមានតម្កល់សពលោកហូជីមិញផងដែរ៕

អត្ថបទទាក់ទង