ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រទ្បប់មកដល់ រាជធានីភ្នំពេញវិញដោយសុវត្ថិភាព

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 154
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រទ្បប់មកដល់ រាជធានីភ្នំពេញវិញដោយសុវត្ថិភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រទ្បប់មកដល់ រាជធានីភ្នំពេញវិញដោយសុវត្ថិភាព

នៅវេលាថ្ងៃត្រង់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ទីក្រុងភ្នំពេញវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញចូលរួមអបអរសាទរខួប២៥ ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរដែលហៅកាត់ថា ICC Angkor នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

ពិធីព្រឹកមិញនេះ បានប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ដោយមាន ការចូលរួមពីមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ប្រធានអង្គការយូណេស្កូ មន្រ្តីអាជ្ញាធរអប្សរា មន្ត្រីស្ថានទូតបារាំង ស្ថានទូតជប៉ុន ក្រុមការងារគណៈកម្មាធិការ ICC Angkor រួមទាំងមន្រ្តី ពាក់ព័ន្ធផ្នែកកិច្ចការអភិរក្ស និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌ អង្គរជាច្រើន រូបទៀតផងដែរ៕

អត្ថបទទាក់ទង