ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា កុំឱ្យញុះញង់ប្រជាពលរដ្ឋទៅកាន់កាប់តំបន់ បេតិកភណ្ឌពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា កុំឱ្យញុះញង់ប្រជាពលរដ្ឋទៅកាន់កាប់តំបន់ បេតិកភណ្ឌពិភពលោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា កុំឱ្យញុះញង់ប្រជាពលរដ្ឋទៅកាន់កាប់តំបន់ បេតិកភណ្ឌពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវ ក៏ដូចជាសារ នយោបាយដល់គ្រប់បណ្តាគណបក្សនយោបាយទាំងអស់នៅកម្ពុជា សូមកុំឱ្យមានការញុះញង់ប្រជាពលរដ្ឋទៅកាន់កាប់តំបន់បេតិកភណ្ឌ មិនត្រឹមតែតំបន់បេតិកភណ្ឌដែលបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងមានប្រាង្គប្រាសាទច្រើន ណាស់នៅក្នុងប្រទេស កម្ពុជាដែលត្រៀមបម្រុងដាក់បញ្ចូលបណ្តើរៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអប អរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត គេតែងតែប្រើមនុស្សឱ្យចូលទៅរំលោភយកដីដែល នៅជុំវិញតំបន់ប្រាង្គប្រាសាទ ដើម្បីតាំងទីលំនៅ ដែលជាបញ្ហាលំបាកមួយ អាចធ្វើឱ្យតំបន់នោះបាត់បង់លក្ខណៈសម្បត្តិជាតំបន់បេតិកភណ្ឌពិភពលោក។

ប៉ុន្តែដើម្បីរក្សាបាននូវលក្ខណៈសម្បត្តិជាតំបន់បេតិកភណ្ឌពិភពលោក គឺយើងមានតែទៅរុះរើការតាំងលំនៅដ្ឋាននោះ ហើយឱ្យប្រជាពលរដ្ឋនោះ ចាកចេញត្រឡប់ទៅវិញដោយការដោះដូរដីថ្មីឱ្យគាត់ ដែលចំណុចនេះ ហើយដែលគេចោទរដ្ឋាភិបាល ជារដ្ឋាភិបាលផ្តាច់ការ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិលំនៅដ្ឋានដោយគេមិនបានស្វែងយល់ពីរឿងរ៉ាវពិតប្រាកដ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋា ភិបាលកម្ពុជា លោកសូមអំពាវនាវដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអន្តរជាតិសូមបន្តជួយគាំទ្រ ទាំងបច្ចេកទេស ហិរញ្ញវត្ថុ និងធនធាន មនុស្ស ហើយក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាជនកម្ពុជាទាំងអស់ ត្រូវចូលរួមសហការគ្នាឱ្យបានល្អដើម្បីភាពជោគជ័យ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងរមណីយដ្ឋានអង្គរ ពោលគឺធ្វើដើម្បីយើងទាំងអស់គ្នា៕

អត្ថបទទាក់ទង