ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា ចាត់ទុកអូស្រ្តាលី ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែក ដំណើរការកសាងសន្តិភាពនៅកម្ពុជា ការស្តារ និងអភិវឌ្ឍន៍មកដល់បច្ចុប្បន្ន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 631
    កម្ពុជា ចាត់ទុកអូស្រ្តាលី ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែក ដំណើរការកសាងសន្តិភាពនៅកម្ពុជា ការស្តារ និងអភិវឌ្ឍន៍មកដល់បច្ចុប្បន្នកម្ពុជា ចាត់ទុកអូស្រ្តាលី ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែក ដំណើរការកសាងសន្តិភាពនៅកម្ពុជា ការស្តារ និងអភិវឌ្ឍន៍មកដល់បច្ចុប្បន្ន

    លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រា្តលី ប្រចាំនៅ កម្ពុជា ដែលជំនួបពិភាក្សានេះ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិ ការថ្មី របស់់ប្រទេសអូស្រ្តាលីសម្រាប់ឆ្នាំ២០១៩-២០២២ ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាការពង្រឹងតួនាទីរបស់ប្រទេស អូស្រ្តាលីនៅក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    នាឱកាសជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូស បញ្ជាក់ និងសម្តែងនូវអំណរគុណ និងការកោតសរសើរចំពោះ សមិទ្ធផល នានាដែលភាគីមិត្តអូស្រ្តាលី បានរួមចំណែកផ្តល់ការ គាំទ្រក្នុងការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចតាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងដល់ កម្ពុជា។

    លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសរំលេចផងដែរថា កម្ពុជាតែងតែចាត់ទុក អូស្រ្តាលីជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងតំបន់ ដែលបានរួមចំណែកយ៉ាង សកម្ម ក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាព នៅប្រទេសកម្ពុជា ការស្តារ និងអភិវឌ្ឍន៍មកដល់បច្ចុប្បន្ន។

    លោកស្រី Angela Corcoran បានជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តីថា ប្រទេសកម្ពុជាពិតជាមានការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយបានបញ្ជាក់បន្ថែមថា អូស្រ្តាលីនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការ របស់អូស្រ្តាលីឲ្យស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិរបស់កម្ពុជា។

    នាឱកាសនោះ ភាគីទាំងពីរបានស្វាគមន៍ដល់គម្រោងកំពុងដំណើរការមួយ ចំនួនក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់អូស្រ្តាលីនៅកម្ពុជា មានដូចជា៖

    ១៖ វិស័យអភិបាលកិច្ច៖ កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ដើម្បីសេវាប្រកបដោយសមធម៏ និងនិរន្តភាព «Australia-Cambodia Cooperation for Equitable Sustainable Services-ACCESS» ក្នុងទឹកប្រាក់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៥លានដុល្លារអូស្រ្តាលី ដែលកម្មវិធីនេះមានទិសដៅជារួមក្នុងការជួយ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលងាយរងគ្រោះ ដូចជា ជនពិការ និងស្រ្តីដែលរងគ្រោះដោយ អំពើហឹង្សាជាដើម។
    ២៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ កម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនា សម្ព័ន្ធ «Investing In Infra- structure-3i» ក្នុងទឹកប្រាក់ហិរញ្ញប្បទានឥត សំណងប្រមាណ ៤៥.៤លានដុល្លារអូស្រ្តាលី ដែលកម្មវិធីនេះមានទិសដៅ ជារួមក្នុងការការកសាង ឬការពង្រឹងបណ្តាញចែកចាយ និងតភ្ជាប់សម្រាប់ ពង្រីកលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកស្អាតនៅតាមទីប្រជុំជន និងជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងមានគោល ដៅអភិវឌ្ឍន៍ផ្នែកឯកជនក្នុងស្រុក សម្រាប់ជំរុញអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ។

    លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីជាឧត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕