ខ្មែរប៉ុស្ដិ៍ Close

ការប្រកួតកីឡាហែលទឹកពានរង្វាន់ តេជោសែន លើកទី៤ ប្រចាំឆ្នាំ២០១៨ ដើម្បីរំលឹកដល់ថ្ងៃ២ ធ្នូ ១៩៧៨ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31
ការប្រកួតកីឡាហែលទឹកពានរង្វាន់ តេជោសែន លើកទី៤ ប្រចាំឆ្នាំ២០១៨ ដើម្បីរំលឹកដល់ថ្ងៃ២ ធ្នូ ១៩៧៨ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ការប្រកួតកីឡាហែលទឹកពានរង្វាន់ តេជោសែន លើកទី៤ ប្រចាំឆ្នាំ២០១៨ ដើម្បីរំលឹកដល់ថ្ងៃ២ ធ្នូ ១៩៧៨ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកដណ្តើមពានរង្វាន់តេជោ សែន លើកទី៤ ប្រចាំឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ ២ ធ្នូ ឆ្នាំ២០១៨ នៅមណ្ឌល កីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ក្រោមការឧបត្ថម្ភទាំងស្រុងពីក្រសួងសាធារណការ និង ដឹកជញ្ជូន។

ការប្រកួតនេះរៀបចំឡើងមានគោលបំណងរំលឹកដល់ថ្ងៃទី០២ ធ្នូ ១៩៧៨ ថ្ងៃបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិ ដែលបានរំដោះប្រជាជន និងមាតុភូមិកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាថ្ងៃខួបនៃការសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដែល ជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល និងលោកព្រឹទ្ធាចារ្យ ហែម ថុន ផងដែរ។

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះមានកីឡាករ-កីឡាការិនីចំនួន ១២៥នាក់ ប្រុសចំនួន៦៨នាក់ ស្រី៥៧នាក់ មកពីក្លឹបចំនួន៨ បានចូលរួមប្រកួតប្រជែងលើវិញ្ញាសារឯកត្តជន វិញ្ញាសារហែលបណ្តាក់ និងវិញ្ញាសារកីឡាបាល់ទឹក ដោយមានការចូលរួមពីគ្រូបង្វឹកចំនួន១២នាក់ គរុសិស្ស និងសិស្សសាលា វិទ្យាចំនួន៤០០នាក់ បានចូលរួមទស្សនាការប្រកួតនេះផងដែរ។

ក្នុងពិធីប្រកួតយកពានរង្វាន់នេះ សម្រាប់វិញ្ញាសារហែលឯកត្តជន ជ័យលាភីលេខ១ ទទួលបានមេដាយ មាស១ និងថវិកា ៣០ម៉ឺនរៀល ចំនួន២៧នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា ២០ម៉ឺនរៀល ចំនួន២៧នាក់ និង ជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹទ្ធ១ និងថវិកា ១២ម៉ឺនរៀល ចំនួន២៧ និងសម្រាប់វិញ្ញាសារហែលបណ្តាក់ ជ័យលាភីលេខ១ ទទួលបានមេដាយមាស១ និងថវិកា ៣០ម៉ឺនរៀល ចំនួន៨នាក់ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា២០ម៉ឺនរៀល ចំនួន៨នាក់ និងជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ១ និងថវិកា១២ម៉ឺនរៀល ចំនួន៨នាក់។

ចំណែកឯលទ្ធផលជាក្រុមវិញ ចំណាត់ថ្នាក់លេខ១ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកា ចំនួន ១ ២០០ ០០០ រៀល ចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកាចំនួន ៨០០ ០០០រៀល និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកាចំនួន ៤០០ ០០០រៀល ដោយឡែកចំពោះក្រុមកីឡាបាល់ទឹក ចំណាត់ថ្នាក់លេខ១ មានចំនួន ១ក្រុម ទទួលបានថវិកា ២ ០០០ ០០០រៀល និងចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានថវិកា ១ ២០០ ០០០រៀល។

បន្ថែមលើរង្វាន់ខាងលើ លោក ប្រធានសហពន្ធ័ បានឧបត្ថម្ភបន្ថែមដល់កីឡាករ កីឡាការិនី ទាំង ១២៥នាក់ ម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល សហពន្ធ័ខ្មែរកីឡាហែលទឹក ចំនួន ២លានរៀល គណៈ កម្មាការបច្ចេកទេសចំនួន៥០នាក់ ម្នាក់ៗទទួលបាន៥ម៉ឺនរៀល គ្រូបង្វឹក១២នាក់ ម្នាក់ៗ ១០ម៉ឺនរៀល ឧបត្ថម្ភអាងហែលទឹកចំនួន១លានរៀល និងថវិកា៣លានរៀលសម្រាប់ គ្រូពេទ្យ សន្តិសុខ និងអ្នក សារព័ត៌មាន។

ចុងក្រោយ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ ខិត ខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅ២០២៣ខាងមុខ៕

អត្ថបទទាក់ទង