ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមការងារលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៤ រយៈពេល៤ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមការងារលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៤ រយៈពេល៤ថ្ងៃ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមការងារលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៤ រយៈពេល៤ថ្ងៃ

នៅថ្ងៃស្អែកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBCs) លើកទី១៤ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

នៅក្នុងកិច្ចប្រជុំថ្នាក់ក្រុមការងារលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ភាគីកម្ពុជា នឹងធ្វើឡើងនៅសណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប ដោយភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារលេខាធិការ GBC កម្ពុជា ចំណែកភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Kumron Keawichyajane ប្រធាននាយកដ្ឋានកិច្ចការព្រំដែន និងជាប្រធានលេខាធិការដ្ឋាន GBC ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំក្រុមការងារលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBCs) លើកទី១៤ នឹងពិភាក្សាអំពីការត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី១៤ នៅពេលខាងមុខ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារថៃ។

កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាលើបញ្ហាមួយចំនួនទៀតដូចជា ការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ តាមបណ្តោយព្រំដែន រួមទាំងការរក្សាសន្ដិសុខ ការទប់ស្កាត់ បង្ក្រាបរាល់អំពើខុសច្បាប់នានា ដូចជាបញ្ហាភេរវកម្ម ឧក្រិត្យកម្មឆ្លងដែន បញ្ហាបរិស្ថាន រួមទាំងបញ្ហាការពារពលរដ្នពេលមានគ្រោះធម្មជាតិជាដើម ៕

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដូចខាងក្រោម៖

អត្ថបទទាក់ទង