ខ្មែរប៉ុស្ដិ៍ Close

ខេត្តនៅជាប់តំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសាន នឹងមានសីតុណ្ហភាពចន្លោះពី ២១-២៩អង្សាសេ និងខេត្ដផ្សេងៗ ចន្លោះពី ២៣-៣០អង្សាសេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 91
ខេត្តនៅជាប់តំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសាន នឹងមានសីតុណ្ហភាពចន្លោះពី ២១-២៩អង្សាសេ និងខេត្ដផ្សេងៗ ចន្លោះពី ២៣-៣០អង្សាសេ ខេត្តនៅជាប់តំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសាន នឹងមានសីតុណ្ហភាពចន្លោះពី ២១-២៩អង្សាសេ និងខេត្ដផ្សេងៗ ចន្លោះពី ២៣-៣០អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ជ្រលងសម្ពាធទាបខ្សោយ កំពុងគ្របដណ្ដប់លើប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ បណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន សីតុណ្ណភាពអប្បបរមា ពី២១-២៣អង្សាសេ និងអតិបរមា ពី២៧-២៩អង្សាសេ។

បើតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅព្រឹកនេះ ក្រសួងធនធានទឹកក៏បានបញ្ជាក់ផងដែរថា សម្រាប់បណ្ដាខេត្តដ៏ទៃទៀត សីតុណ្ហភាពអប្បបរមា ពី២៣-២៥អង្សាសេ និងអតិបរមា ពី២៨-៣០អង្សាសេ ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ៖

អត្ថបទទាក់ទង