ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត អំពាវនាវដល់កងទ័ពទាំងអស់ កុំឱ្យចាញ់បោកជនអគិតមួយក្តាប់តូច និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកដល់អធិបតេយ្យកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57
លោក ហ៊ុន ម៉ាណែត អំពាវនាវដល់កងទ័ពទាំងអស់ កុំឱ្យចាញ់បោកជនអគិតមួយក្តាប់តូច និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកដល់អធិបតេយ្យកម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវដល់កងទ័ពទាំងអស់ កុំឱ្យចាញ់បោកជនអគិតមួយក្តាប់តូច និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកដល់អធិបតេយ្យកម្ពុជា

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ព ជើងគោកតំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា រួមជាមួយ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំ កងពលតូច ចំណុះកងទ័ពជើងគោក ប្រតិភូក្រសួងការពារជាតិ ប្រតិភូអគ្គបញ្ជាការ លោកអភិបាល នៃគណៈអភិបាល ខេត្តទាំង៤ មេបញ្ជាការចំណុះ យោធភូមិភាគទី៥ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺន លំហាត់បាញ់គ្រាប់ពិតវរៈ សេនាតូចថ្មើរជើងសហការវាយលុកជាមួយរថក្រោះ កាំភ្លើងគាំទ្រ និង កាំភ្លើងការពារអាកាសនៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន ភ្នំវាលចាបដែលស្ថិតនៅភូមិសាស្ត្រ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ គណៈអធិបតី បានអញ្ជើញពិនិត្យពិព័រណរូបភាព ស្តីពី ការហ្វឹកហ្វឺននិងសមិទ្ធផលនៅទីលានភ្នំវាលចាបនិងបង្ហាញអំពីយុទ្ធវិធី និងបន្តចូលពិនិត្យតុខ្សាច់ស្ដាប់បទបង្ហាញអំពីគោលគំនិតប្រយុទ្ធ និងការ ប្រគល់ភារកិច្ចប្រយុទ្ធរបស់មេបញ្ជាការវរសេនាតូចលេខ៣។ យុទ្ធវិធី ប្រយុទ្ធបាញ់គ្រាប់ពិតចាប់ផ្តើមបញ្ជាបាញ់ជូនគណៈអធិបតីនិងភ្ញៀវកិត្តិយសទស្សនាអស់រយ:ពេល ២០នាទី។

កម្មវិធីបូកសរុបពិធីបិទវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតវរៈសេនាតូចថ្មើរជើងសហការវាយលុក ឧត្តមសេនីយ៍ឯក ប៊ុន សេង បានឡើងថ្លែងមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបជូនគណៈអធិបតី ដោយលើកឡើងអំពី អត្ថន័យនៃការបាញ់គ្រាប់ពិតនាឆ្នាំនេះគឺ ដើម្បីធ្វើការបូកសរុបការងារ ហ្វឹកហ្វឺនឆ្នាំ២០១៨ និងអបអរសាទរខួប៣០ឆ្នាំថ្ងៃបង្កើតយោធភូមិភាគទី៥ (២៨ មិថុនា ១៩៨៨-២៨ មិថុនា ២០១៨) ខួប៦៥ឆ្នាំថ្ងៃកំណើតកងយោធ ពលខេមរភូមិន្ទ (៩ វិច្ឆិកា១៩៥៣-៩វិច្ឆិកា ២០១៨) ខួប៤០ឆ្នាំថ្ងៃបង្កើតរណ សិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ ២០១៨) ខួប២០ឆ្នាំ នយោបាយឈ្នះ ឈ្នះ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ធ្នូ ២០១៨) ខួប៤០ឆ្នាំទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០១៩) ខួប២០ឆ្នាំថ្ងៃបង្កើតកងទ័ពជើងគោក(២៤មករា១៩៩៩-២៤មករា២០១៩)។

សុន្ទរកថារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរដល់ យោធភូមិភាគទី៥ បានធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅទីលាន ភ្នំវាលចាប ទទួលបានលទ្ធផលល្អប្រសើរនាថ្ងៃនេះ លទ្ធផលនេះបានសបញ្ជាក់អំពី ការ ប្រឹងប្រែងហ្វឹកហាត់លើកកម្ពស់សមត្ថភាពកងទ័ពធ្វើឱ្យកងទ័ពមានសមត្ថភាពគ្រប់គ្រាន់ក្នុងពេលប្រយុទ្ធគ្រប់ជំនាញពិសេសបានបង្កើនសមត្ថភាពដល់ នាយទាហានវ័យក្មេង។ លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរពីការរីក ចម្រើនខ្លាំង ទីលានបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាប នេះបើ ប្រៀបពីប៉ុន្មានឆ្នាំមុន។

លោក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់កងទ័ពទាំងអស់កុំឱ្យចាញ់បោកជន អគតិមួយក្ដាប់តូច ដើរចលនាបំផុសអូសទាញកម្លាំង និងប្រឆាំង ដាច់ខាត ការជ្រៀតជ្រែកដល់អធិបតេយ្យកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយដើម្បី សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ បន្ទាប់មក លោក បានផ្តល់កិត្តិយស ជូនបណ្ណសរសើរ លិខិតសរសើរដល់សិក្ខាកាមវគ្គ យោធាចារ្យ និងគណៈ កម្មការគ្រប់គ្រង។

ជាទីបញ្ចប់ គណៈអធិបតី បានឧបត្ថម្ភជូនថវិកា ១០.០០០.០០០រៀល សម្រាប់ពិធី ដោះស្រាយជូនរោងដាក់ធុងទឹក និងបណ្តាញទឹកស្អាត ទឹកប្រាក់១៧.០០០ដុល្លារអាមេរិកនិងជូយសាងសង់អគារស្នាក់នៅ២ខ្នងថែមទៀតនៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន ភ្នំវាលចាប៕

អត្ថបទទាក់ទង