ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យចាត់វិធានការតាមច្បាប់ ចំពោះអ្នកបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ (Video Inside)

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1294
    សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យចាត់វិធានការតាមច្បាប់ ចំពោះអ្នកបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ (Video Inside)សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យចាត់វិធានការតាមច្បាប់ ចំពោះអ្នកបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ (Video Inside)

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះការអនុវត្តន៍ច្បាប់ ដោយចាប់បញ្ជូនទៅកាន់តុលាការ ចំពោះជនបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឬវិធានការនានាដែលអាជ្ញាធរបានដាក់ចេញ។

    ក្នុងសារសំលេងដាក់ចេញបទបញ្ជាពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា នៅតែមានជនបំពានច្បាប់ និងវិធានការដែលអាជ្ញាធរបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាការជួបជុំគ្នាផឹកស៊ី ឬការលួចធ្វើដំណើរឆ្លងខេត្តជាដើម។

    សម្រាប់សម្តេចតេជោ ចំពោះជនទាំងនេះ មិនអាចលើកលែងបាននោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ខ្ញុំរីករាយជាមួយព័ត៌មានថា មានអ្នកបំពានច្បាប់ ហើយត្រូវបានចាប់បញ្ជូនទៅតុលាការ។ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តន៍ច្បាប់ចាប់បញ្ជូនទៅតុលាការដោយគ្មានការលើកលែង សម្រាប់មនុស្សណាក៏ដោយ ដែលបំពានលើបំរាមនៃការបិទខ្ទប់ ហើយក៏ដូចជាការបំពានទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ»។

    សូមបញ្ជាក់ថា មកដល់ពេលនេះ មានមនុស្សជាច្រើននាក់ហើយ ត្រូវបានផាកពិន័យ និងចាប់បញ្ជូនទៅកាន់តុលាការ ដោយសារពួកគេបំពានវិធានការរបស់អាជ្ញាធរ ដូចជាការជួបជុំផឹកស៊ី និងលួចធ្វើដំណើរឆ្លងខេត្តជាដើម៕

    អត្ថបទទាក់ទង