ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​ធនធាន​ទឹក​ ណែនាំ​ឲ្យ​ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ផ្អាកសកម្មភាព​ដោយ​សារ​ឥទ្ធិពលព្យុះ USAGI

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4
ក្រសួង​ធនធាន​ទឹក​ ណែនាំ​ឲ្យ​ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ផ្អាកសកម្មភាព​ដោយ​សារ​ឥទ្ធិពលព្យុះ USAGI ក្រសួង​ធនធាន​ទឹក​ ណែនាំ​ឲ្យ​ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ផ្អាកសកម្មភាព​ដោយ​សារ​ឥទ្ធិពលព្យុះ USAGI

ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះមួយឈ្មោះ USAGI ដែលបង្កឱ្យមានភ្លៀងធ្លាក់រប៉ាត់រប៉ាយ នៅទូទាំងប្រទេស ជាមួយនឹងខ្យល់បោកបក់ ក្នុងល្បឿនពី១៣ ទៅ១៥ម៉ែត្រ ក្នុងមួយវិនាទី ជាពិសេសនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ ចាប់ពីយប់ថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

 

អត្ថបទទាក់ទង