ខ្មែរប៉ុស្ដិ៍ Close

គណៈមេធាវីបដិសេធថា លោក ហ៊ាង ឬទ្ធី មិនមែនជាមេធាវីដែលបានចុះបញ្ជីនៅក្នុងគណៈមេធាវីកម្ពុជាឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 972
គណៈមេធាវីបដិសេធថា លោក ហ៊ាង ឬទ្ធី មិនមែនជាមេធាវីដែលបានចុះបញ្ជីនៅក្នុងគណៈមេធាវីកម្ពុជាឡើយគណៈមេធាវីបដិសេធថា លោក ហ៊ាង ឬទ្ធី មិនមែនជាមេធាវីដែលបានចុះបញ្ជីនៅក្នុងគណៈមេធាវីកម្ពុជាឡើយ

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវី ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ថា លោក ហ៊ាង ឬទ្ធី  មិនមែនជាមេធាវីដែលបានចុះបញ្ជីនៅក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ហើយការហៅ ការប្រើប្រាស់មុខងារ តួនាទី និងឋានៈជាមេធាវីខុសពីការពិតដែលធ្វើឡើងក្នុងបទសម្ភាសន៍របស់វិទ្យុអាស៊ីសេរី គឺជាការរំលោភច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា ការហៅ ការប្រើប្រាស់មុខងារ តួនាទី និងឋានៈជាមេធាវីខុសពីការពិតនេះ​ បានធ្វើឱ្យសាធារណៈជនភ័ន្តច្រឡំ ហើយបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មេធាវី និងស្ថាប័នគណៈមេធាវី៕

អត្ថបទទាក់ទង