ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន រួចហើយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តចូលរួមនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០។ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០ ថ្ងៃនេះ គឺផ្តោតលើប្រធានបទ «ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងទិសដៅអនាគត»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ និងទស្សនៈវិស័យអំពី ទំនាក់ទំនងអាស៊ានសាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន៖
ទី១- កម្ពុជាសូមស្វាគមន៍នូវសំណើររៀបចំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ កម្ពុជា ក៏ បានកត់សំគាល់ដោយក្តីរីករាយនូវ បំណងតម្លើងកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ ទៅជា កិច្ចប្រជុំកំពូលហើយ រៀបចំកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ លើកទី១ ស្របពេលជាមួយ នឹងកិច្ចប្រជុំរំលឹក ខួបអនុស្សាវរីយ៍លើក ទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ។ កម្ពុជា និងបន្តធ្វើការ យ៉ាងជិតស្និទ្ធជាមួយ និងបណ្តាប្រទេស សមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផល ប្រកបដោយផ្លែផ្កាសំដៅជំរុញកិច្ចសហប្រតិបត្តិការរបស់យើងថែមទៀត។

ទី២- កម្ពុជាស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបង្កើតសហគមន៍មួយដែលឈរលើសសរស្តម្ភបី គឺប្រជាជន វិបុលភាព និងសន្តិភាព។ កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះ នឹងបំពេញបន្ថែមឲ្យគោលនយោបាយផ្សេងៗ ទៀត នៅក្នុងតំបន់ និងបម្រើផលប្រយោជន៍ដល់ចំណងមិត្តភាពតំពន់យើងទាំងពីរ ក៏ដូចជាប្រជា ជនជារួម និង

ទី៣- កម្ពុជាសូមស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីកូរ៉េ។ ការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែងការណ៍ប៉ានមូយ៉ូម ព្រមទាំងសេចក្តីប្រកាសរួមទីក្រុងព្យូងយ៉ាងទាមទារនូវការអត់ធ្មត់។ ការវិវឌ្ឍន៍ថ្មីៗនេះគឺជាការលើកទឹកចិត្តនិងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តនៃឧបទ្វីបកូរ៉េ។ កម្ពុជាសង្ឃឹមថា ការវិវឌ្ឍន៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការឈានទៅសម្រេចបានសន្តិភាពអចិន្រៃ្តយ៍ និងការ រំសាយអាវុធនុយក្លែអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០នោះដែរ កិច្ចប្រជុំបាន ឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ និងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្ត ផែនការសកម្មភាពអាស៊ាន សាធារណរដ្ឋកូរ៉េដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់សន្តិភាព និងវិបុលភាពឆ្នាំ២០១៦-២០២០៕

អត្ថបទទាក់ទង