ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កំ​ណត់​តំ​បន់​ជម្ងឺ​ផ្តាសាយ​បក្សី​មួយ​កន្លែង​​នៅ​ក្នុង​ស្រុក​ព្រៃ​ឈរ ខេត្ត​កំ​ពង់​ចាម​

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 69
ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កំ​ណត់​តំ​បន់​ជម្ងឺ​ផ្តាសាយ​បក្សី​មួយ​កន្លែង​​នៅ​ក្នុង​ស្រុក​ព្រៃ​ឈរ ខេត្ត​កំ​ពង់​ចាម​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កំ​ណត់​តំ​បន់​ជម្ងឺ​ផ្តាសាយ​បក្សី​មួយ​កន្លេង​​នៅ​ក្នុង​ព្រៃ​ឈរ ខេត្ត​កំ​ពង់​ចាម​

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កំ​ណត់​តំ​បន់​ជម្ងឺ​ផ្តាសាយ​បក្សី​មួយ​កន្លែង​​នៅ​ក្នុងស្រុក​​ព្រៃ​ឈរ ខេត្ត​កំ​ពង់​ចាម​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសរបស់​ឯកឧត្តម​វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧នេះ​។

ជា​មួយ​គ្នា​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ វេង សាខុន ក៏បាន​ជម្រាប​ទៅ​គណៈកម្មការចម្រុះ​ខេត្ត​កំ​ពង់​ចាម​ ដើម្បី​ចាត់​វិធាន​ការ​ទប់​ស្កាត់​នូវ​ការ​ឆ្លង​រាល​ដាល​ជម្ងឺ​ផ្តាសាយ​បក្សី​នេះ​ បន្ទាប់​ពី​បាន​រក​ឃើញ​សត្វ​មាន់​ចំ​នួន​ពីរក្បាល​ នៅ​ភូមិ​កោះ​ស្វាយ​ ឃុំត្រពាំង​ព្រះ ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម​ មាន​វត្ត​មាន​ជម្ងឺ​ផ្តាសាយ​បក្សី​ដែល​បង្ក​ដោយ​វីរុសអនុក្រុម​ AI ( H5N1)។

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ក៏បាន​បញ្ជាក់​ទៅ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ផង​ដែរ ថា​ត្រូវ​មាន​វិធាន​ការ​បសុព្យាបាល​នៅ​តំ​បន់​ផ្ទុះ​ជម្ងឺ​ផ្តាសាយ​បក្សី​នោះ និង​បំ​ផ្លាញ​ចោល​ចំ​ពោះបក្សី​គ្រប់​ប្រភេទ​ក្នុង​តំ​បន់​ផ្ទុះ​ជម្ងឺ​ទៅ​តាម​វិធាន​បច្ចេកទេស​បសុពេទ្យ​  ផ្អាក​ជា​បណ្តោះ​អាសន្ន​លើការ​ទិញ​ ការលក់​ និង​ការ​ដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចូល​ ចេញ​ ឬ​ឆ្លង​កាត់​ក្នុង​រង្វង់​កាំប្រវែង​៣គីឡូម៉ែត្រ​ ពី​ចំ​ណុច​ផ្ចិត​នៃ​តំ​បន់​ផ្ទុះ​ជម្ងឺ​  និង​ដាក់​តំ​បន់​នេះ​ជា​តំ​បន់​ត្រួត​ពិនិត្យ និង​តាម​ដាន​ សិក្សាស្រាវ​ជ្រាវ​ប្រភព​ជម្ងឺផ្តាសាយ​បក្សី​ក្នុង​រយៈពេល​៣០ថ្ងៃ​ និង​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​ចលនាបក្សី​ជា​ប្រចាំក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០គីឡូម៉ែត្រ​ ពី​ចំ​ណុច​ផ្ចិត​នៃ​តំ​បន់​ផ្ទុះ​ជម្ងឺនោះ​។