ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចភ្នាល់តាមការបបួលរបស់ សម រង្ស៊ី, បើសិនដោះលែង កឹម សុខា លោកនឹងចុះចេញពីតំណែង តែបើមិនដោះលែង សម រង្ស៊ី ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 54
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចភ្នាល់តាមការបបួលរបស់ សម រង្ស៊ី, បើសិនដោះលែង កឹម សុខា លោកនឹងចុះចេញពីតំណែង តែបើមិនដោះលែង សម រង្ស៊ី ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចភ្នាល់តាមការបបួលរបស់ សម រង្ស៊ី, បើសិនដោះលែង កឹម សុខា លោកនឹងចុះចេញពីតំណែង តែបើមិនដោះលែង សម រង្ស៊ី ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗ

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះ «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, លោកនាយករដ្ឋមន្រ្ដី នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។

ភ្លាមៗឆ្លើយតបនឹងការបបួលភ្នាល់របស់លោក សម រង្ស៊ី នៅព្រលប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយលោកបានសម្រេចភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី ហើយ។ លោកនាយករដ្ឋមន្រ្ដី បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអះអាងបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី, ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រើប្រាស់សារព័ត៌មាន Fresh News ជាសាក្សី និងឆ្លើយតបជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់ការភ្នាល់គ្នានេះ និងសូមប្រកាសឲ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សី ហើយការភ្នាល់នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី»។
ការប្រកាសទទួលភ្នាល់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងក្តៅៗបន្ទាប់ពី លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ភ្នាល់គ្នាជុំវិញការដោះលែងលោក កឹម សុខា។ លោក សម រង្ស៊ី បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖
«តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ? កាលពីថ្ងៃ ០៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗខាងមុខនេះ។ អាចថ្ងៃ២៩ ធ្នូ ២០១៨ នេះ ឬក៏យ៉ាងយូរបំផុត ថ្ងៃ ០៣ មីនា ២០១៩។ បើលោក ហ៊ុន សែន ចាញ់ខ្ញុំក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើនោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែង បានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ»៕

អត្ថបទទាក់ទង