ខ្មែរប៉ុស្ដិ៍ Close

«ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»

ដោយ៖Sreyleak | 8 ម៉ោងមុន ព័ត៌មានទូទៅ 128
«ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)» «ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»

 

នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតី និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ដោយមានវត្តមានចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជននៅតាមឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល សរុបជិត ៨០០នាក់។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាលក្នុងគោលបំណងសម្រួចឆន្ទៈ និងស្មារតីទទួលខុសត្រូវ ជាពិសេសពង្រឹងសមត្ថភាពនិងលើកកម្ពស់ចំណេះដឹងរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យា AI  ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធីសាស្ត្រក្នុងការកំណត់អត្តសញ្ញាណក្នុងការឆ្លើយតបចំពោះព័ត៌មានទាំងនោះឱ្យបានទាន់ពេលវេលានិងកាន់តែមានប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២ រូប ដែលមានបទពិសោធន៍ការងារយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងព័ត៌មាននិងសាធារណមតិ ដោយរួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ។

ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ចំណេះដឹងនិងបទពិសោធន៍ថ្មីៗ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងឆន្ទៈ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់សិក្ខាកាមទាំងអស់ក្នុងការអនុវត្តការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព  សំដៅរួមចំណែកថែរក្សាស្ថិរភាពសង្គមនិងនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការវិវត្តយ៉ាងលឿនរហ័សនៃបញ្ញាសិប្បនិម្មិត»។

 

 

 

 

 

 

 

 

អត្ថបទទាក់ទង