ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់រង្វាន់ជ័យលាភី​ដល់សិស្សានុសិស្សនិទ្ទេស(A) ៤០៨ នាក់ នៅវិមានសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 60
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់រង្វាន់ជ័យលាភី​ដល់សិស្សានុសិស្សនិទ្ទេស(A) ៤០៨ នាក់ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់រង្វាន់ជ័យលាភី​ដល់សិស្សានុសិស្សនិទ្ទេស(A) ៤០៨ នាក់ នៅវិមានសន្តិភាព

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូម​ិ(បាក់ឌុប) ដែលទទួលបាននិទ្ទេស(A) ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្សនិទ្ទេស (A)ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ជាមួយសៀវភៅអប់រំទូន្មានរបស់ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង សៀវភៅចំនួន២ ក្បាល និង iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ ជាអនុស្សាវរីយ៍ផងដែរ។

ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៧១ នាក់ ដែលម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរមួយគ្រឿង ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុង១សាលាទទួលបានថវិកា ៣លានរៀល។

សូមបញ្ជាក់ផងដែរថា សម័យប្រឡងកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧%។ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) មានចំនួន ៤០៨នាក់ និទ្ទេស (B) ចំនួន ២,២២២នាក់ និទ្ទេស (C) ចំនួន ៦,០៤១នាក់ និទ្ទេស (D) ចំនួន ១៥,១៨០នាក់ ព្រមទាំងនិទ្ទេស (E) ចំនួន ៥,២១៨៣នាក់។ ដើម្បីលើកទឹកចិត្តដល់ក្មួយៗ ដែលខិតខំរៀនសូត្រហើយប្រឡងជាប់បាននិទ្ទេសខ្ពស់ (A) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗមក ពីទូទាំងប្រទេស។ ក្នុងនោះក៏មានវត្តមាន លោកនាយកសាលា ឪពុកម្តាយ និងអាណាព្យាបាលសិស្ស បានចូលរួមជារៀងរាល់ឆ្នាំផងដែរ៕

អត្ថបទទាក់ទង