ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោលការលើកឡើងថានឹងមានការដោះលែងលោក កឹម សុខា ដោយសារសម្ពាធពីបរទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 48
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោលការលើកឡើងថានឹងមានការដោះលែងលោក កឹម សុខា ដោយសារសម្ពាធពីបរទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោលការលើកឡើងថានឹងមានការដោះលែងលោក កឹម សុខា ដោយសារសម្ពាធពីបរទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធយ៉ាងដាច់ខាតថាពុំមានការដោះលែងលោក កឹម សុខា ដូចការលើកឡើងរបស់លោកសម រង្ស៊ី ដែលបានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា នឹងមានការដោះលែងដោយសារមានសម្ពាធពីបរទេសនោះឡើយ។ លោកបានបន្តថា ម៉្យាងទៀត លោក កឹម សុខា មិនទាន់បានតុលាការកាត់ទោសនោះឡើយដូចនេះលោកពុំមានសិទ្ធិដើម្បីទូលស្នើសុំព្រះរាជទានលើកលែងទោសនោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅក្នុងខេត្តតាកែវ ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាជនដែលពូកែភូតភរបោកប្រាស់ចិញ្ចឹមឆ្នាំងមែន ពោលគឺបោកប្រាស់ប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅប្រទេសតាំងពីពេលដែលលោកបានទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងនៅអឺរ៉ុបថែមទៀត៕

 

អត្ថបទទាក់ទង