ខ្មែរប៉ុស្ដិ៍ Close

លោក ណារិន្ទដ្រា ម៉ូឌី៖ ឥណ្ឌាចាត់ទុកកម្ពុជា ជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ខ្លួន (Act East Policy)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 67
លោក ណារិន្ទដ្រា ម៉ូឌី៖ ឥណ្ឌាចាត់ទុកកម្ពុជា ជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ខ្លួន (Act East Policy) លោក ណារិន្ទដ្រា ម៉ូឌី៖ ឥណ្ឌាចាត់ទុកកម្ពុជា ជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ខ្លួន (Act East Policy)

(ភ្នំពេញ)៖ លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ឥណ្ឌាចាត់ទុកកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy)។

ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើឡើងក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៉ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា»។

បើតាមក្រសួងការបរទេស, ថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឲ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។

សូមបញ្ជាក់ថា គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) ធ្វើឡើងតាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឲ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន៕

អត្ថបទទាក់ទង