ខ្មែរប៉ុស្ដិ៍ Close

ស្ថានការណ៍របស់ថៃ ក្រោយកិច្ចព្រមព្រៀងសន្តិភាព | ចុងខែតុលា ឆ្នាំ២០២៥

ដោយ៖Sreyleak | ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ផ្ទះហ្វេសប៊ុក 344
ស្ថានការណ៍របស់ថៃ ក្រោយកិច្ចព្រមព្រៀងសន្តិភាព | ចុងខែតុលា ឆ្នាំ២០២៥ ស្ថានការណ៍របស់ថៃ ក្រោយកិច្ចព្រមព្រៀងសន្តិភាព | ចុងខែតុលា ឆ្នាំ២០២៥

 

ស្ថានភាពឥឡូវ គឺប្រទេសថៃមើលទៅឃើញថា ហាក់ស្ងប់ស្ងាត់នៅលើតាមបណ្ដារព័ត៌មានកញ្ចក់ទូរទស្សន៍ ត្បិតថៃមិនមានចេតនាផ្សាយច្រើន អោយឃើញពីភាពវឹកវររបស់ខ្លួននោះទេ ប៉ុន្តែប្រជាជន កំពុងជ្រួលច្របល់មិនយល់ស្ថានការណ៍ និងចាប់ផ្ដើមបែកបាក់សាមគ្គីផ្ទៃក្នុង ចោទគ្នាទៅវិញទៅមក ក្ដៅក្រហាយជាមួយនឹងមន្ត្រីការទូត។ ត្បិតកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរនោះបានបញ្ចប់សង្គ្រាម ប៉ុន្តែវាក៏បានបង្ហាញថា ប្រទេសថៃគ្មានសមត្ថភាព មិនអាចគ្រប់គ្រងស្ថានការណ៍សន្តិសុខជាតិបានដោយខ្លួនឯង។ ប្រជាជនមើលមកថាអន់ ត្បិតរឿងសន្តិសុខប៉ុនហ្នឹងទាល់តែម៉ាឡេស៊ី និងអាស៊ាន ឬអាមេរិកលូកដៃ ទើបអាចមានសន្តិភាព ដែលនេះគឺមានន័យថា ប្រជាជនថៃខ្លាចបំផុតគឺភាពអាម៉ាស់ ដែលមើលឃើញថាប្រទេសខ្លួនគ្មានសមត្ថភាពរកសន្តិភាពដោយខ្លួ​នឯង ទាល់តែពឹងអ្នកដទៃ ទើបមានសន្តិភាព ត្បិតរូបភាពរាល់ដង ថៃតាំងខ្លួនជាបងធំ ប្រចាំតំបន់!

ស្ថានការណ៍រដ្ឋាភិបាល

ក្រុមការងាររបស់លោកនាយករដ្ឋមន្ត្រី អនុទិន កំពុងព្យាយាមរកភាសារទៅពន្យល់ប្រាប់ប្រជានជនខ្លួន ថាកិច្ចព្រមព្រៀងសន្តិភាព ដែលខ្លួនបានស៊ីញ៉េនោះ គឺជាជ័យជំនះរបស់ខ្លួន ប៉ុន្តែវាពិបាកនិយាយ ត្បិតរកពាក្យផ្គុំទៅពន្យល់ប្រជាជនមិនត្រូវ ខណៈគណបក្សប្រឆាំងបាននិយាយថា វាគឺជាកិច្ចព្រមព្រៀងដែលធ្វើអោយថៃចាញ់ប្រៀបកម្ពុជាទៅវិញ។ នៅលើកញ្ចក់ទូរទស្សន៍ថៃ រដ្ឋាភិបាលថៃព្យាយាម តម្រូវអោយពួកគេនិយាយប្រាប់ប្រជាជនថា កិច្ចព្រមព្រៀងសន្តិភាព គឺជាកិច្ចព្រមព្រាងដែលផ្ដល់យុត្តិធម៌ជូនដល់ប្រទេសថៃ ប៉ុន្តែមិនថាទូរទស្សន៍ ប្រឹងនិយាយ ពាក្យថា យុត្តិធម៌ច្រើនដងប៉ុណ្ណាទេ ប្រជាជននៅតែមានមន្ទិល បាម្ភ មិនទុកចិត្ត ហើយនៅតែ “ភ័យខ្លាច” គឺខ្លាចកំពុងតែចាញ់ប្រៀបការទូតជាមួយកម្ពុជា ជាមួយកិច្ចព្រមព្រៀងនោះ ត្បិតរូបភាពមើលឃើញថា កម្ពុជាដូចជា អត់មានកើតទុក្ខក្ដៅក្រហាយនឹងរឿងកិច្ចព្រមព្រៀងអីទេ ហើយថែមទាំង​សប្បាយចិត្តត្រេកត្រអាល នឹងការស៊ីញ៉េកិច្ចព្រមព្រៀងនេះ ពេញដោយសេចក្ដីសោមន្សសម្រាប់ប្រជាជាតិទៅវិញ។ ខណៈនៅឯក្នុងប៊ុយរ៉ូរដ្ឋាភិបាលជាតិ! ថ្នាក់ដឹកនាំកំពុងតឹងសរសៃកដាក់គ្នា វែកញ៉ែមិនដឹងរកពាក្យអីទៅផ្គុំអោយចូលត្រចៀករាស្ត្រ ដែលអាចនិយាយធ្វើអោយប្រជាជនខ្លួនស្ងប់ចិត្ត ត្បិតរាស្ត្រកំពុងតែក្ដៅក្រហាយ បាត់បង់ជំនឿលើរដ្ឋាភិបាល។ 

ចំណែកបញ្ហាទាហ៊ានថៃ និងព្រំដែន

កងទ័ពថៃបានយល់ព្រមដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនទាំងដំអែរដំអក់​ ដើម្បីពន្យាស្ថានការណ៍។ ថៃព្យាយាម និយាយលាងឥរិយាខ្លួនថា មូលហេតុដែលខ្លួនធ្វើយឺតៗ គឺព្រោះ ដើម្បីមានលទ្ធភាពពិនិត្យឡើងវិញ អោយបានសព្វជ្រុងជ្រោយ ដើម្បីតម្លាភាពត្រឹមត្រូវប៉ុណ្ណោះ ប៉ុន្តែសម្ដីហ្នឹង គឺវាមានន័យថាពួកគេ កំពុងរកផ្លូវដកសព្វាវុធទាំងអស់បែបណា ដើម្បីអោយប្រជាជនមើលឃើញ​ ថាខ្លួននៅតែខ្លាំង ចៀសវៀងកុំអោយប្រជាជនឃើញអំពីអការៈត្បោលក្បាលរបស់ខ្លួន ដោយភាពអាម៉ាស់ជាងហ្នឹង ត្បិតការដកទ័ពនេះ គឺបង្ហាញថា វាកើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាព ដែលបានសេចក្ដីថា គឺជាការដកទាំងបង្ខំ មិនមែនដកដោយសារខ្លួនបានទទួលជ័យជំនះពេញលេញជាមួយកម្ពុជាទេ។ 

ចំណែករឿងច្រកទ្វារព្រំដែន ថៃនៅតែធ្វើខ្លាំងដដែល ដោយចង់បន្តបិទ។ លោកអនុទិនបាននិយាយថា ពួកគេនឹងបើកឡើងវិញ ទាល់តែបន្ទាប់ពីកម្ពុជា អនុលោមតាមកិច្ចព្រមព្រាងជាមុនសិន ទើបខ្លួនធ្វើតាមក្រោយ ។ សម្ដីទាំងនោះ គឺនិយាយឡើង ដើម្បីផ្គាប់ចិត្ត ពួកជ្រុលនិយមថៃឱ្យស្ងប់ចិត្ត ប៉ុន្តែវាធ្វើឱ្យអាជីវករនៅតាមបណ្ដោយព្រំដែនដែលពឹងចំណូលប្រចាំថ្ងៃនៅព្រុំដែនកំពុងក្ដៅក្រហាយខ្លាំង។ ទាំងការដំអែរដំអក់ បង្ហាញចេតនា មិនចង់ព្រមព្រលែងទាហ៊ានខ្មែរ + Reuters ស្រែក ២ វ៉ាស់ ចុចសង្កត់កន្លែងអួលបន្ថែម ក៏ថៃនៅទទាមចង់ឃុំបន្ត មិនដាច់អាល័យ ! ខណៈបរទេសក៏មើលឃើញកាន់តែច្បាស់ពីអាការៈមាត់រឹងរបស់ថៃ !!

ស្ថានការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញព័ត៌មាន

បណ្តាញព័ត៌មានថៃឥឡូវនេះ បានបិទអ្នកមើលរបស់កម្ពុជា។ នៅខាងក្នុងប្រទេសថៃ អ្នកសារព័ត៌មាន ត្រូវបានរដ្ឋាភិបាលចេញគោចរណ៍ អោយនិយាយតែភាសារ វិជ្ជមាន កុំដុតបញ្ឆេះបន្ត។ ដូច្នេះអ្នករាយការណ៍ព័ត៌មានមួយចំនួន នឹងចាប់ផ្ដើមសរសេរព័ត៌មានការទូតសុភាពៗ ឡើងវិញបណ្ដើរៗ ដើម្បីទិញយករូបភាពសន្តិភាព អោយពិភពលោកឃើញថា មិនរញ៉េរញ៉ៃ ព្រោះថៃខ្លាចបរទេសមើលឃើញថាខ្លួន បញ្ឆេះព័ត៌មានបន្ថែមទៀត។ 

រឿងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដែលអានុទិនបានស៊ីញ៉េជាមួយតាត្រាំ

ត្រឹមតែពីរថ្ងៃបន្ទាប់ពីចុះហត្ថលេខាលើសន្តិភាព ប្រទេសថៃបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិកដែលមានតម្លៃប្រមាណ ២០ពាន់លានដុល្លារ។ វារួមបញ្ចូលជាមួយលក្ខខណ្ឌដែលតម្រូវឱ្យថៃត្រូវ ទិញយន្តហោះអាមេរិកាំងចំនួន ៨០គ្រឿង និងការបើកចរាចរណ៍ទីផ្សារផលិតផលអាមេរិកស្ទើរតែគ្រប់ប្រភេទ បន្ថយពន្ធសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក សឹងតែដល់ ៩៩ភាគរយ។ ខណៈ អ្នករិះគន់ថៃនិយាយថា វាមើលទៅដូចជាអណោចអធមពេក ព្រោះប្រទេសថៃកំពុងតែចាយលុយ ដើម្បីតែទិញមិត្តភាពជាមួយអាមេរិក ធ្វើអោយបាត់បង់មុខមាត់ប្រទេស ! ត្រូវបានគេមើលឃើញថា ប្រទេសថៃខ្លៅ និងដាច់ដាបឃ្លានចង់មានសម្ព័នមិត្តជាមួយអាមេរិកពេក ដល់ថ្នាក់ទោះបាត់បង់ផលប្រយោជន៍ច្រើនម្លឹង

ក្នុងកិច្ចព្រមព្រាងពាណិជ្ជកម្មនោះក៏ដោយ ក៏ចេះតែស៊ីញ៉េ។ ទាំងដែលកិច្ចព្រមព្រាងនោះ ថៃចាញ់ប្រៀបសោះហ្នឹង ក៏ចេះតែងងើលប្រឹងអររខិបរខុបនឹងកិច្ចព្រមព្រាងនោះជ្រុល។ សម្ព័នមិត្តជាមួយអាមេរិកល្អពេក អាមេរិកចំណេញលើគោកទាំងដុល ហើយជាងនេះទៅទៀត ផលិតផលថៃ ជាប់ពន្ធ ១៩ភាគរយ ដូចដើម (កន្លែងនេះ សុំសើចមួយចុះ ចិត្តមួយចង់ស្ដីថា តាត្រាំខិល ប៉ុន្តែចិត្តមួយលួចអរ ដែលតាខិល ប៉ះអាខូច! មិនបានស៊ីហើយ យកឆ្អឹងព្យួរក ដូចចាស់ថាមែន) 

ចំណែករឿងអារម្មណ៍សាធារណៈជន

ប្រជាជនថៃជាច្រើនមានអារម្មណ៍ ក្រពុលមុខ វង្វេងវង្វាន់ តាមដានស្ថានការជាតិខ្លួនមិនទាន់ ដោយសារអ្វីៗ ប្រែប្រួលលឿនពេក មិនដឹងស្ដាប់មួយណាទៅមួយណា។ អ្នកជាតិនិយម មានអារម្មណ៍មោទនភាពជ្រុលទាំងងងើលត្បិត គិតថាជាតិខ្លួនខ្លាំងអស្ចារ្យ មានប្រៀបជាមួយខ្មែរ ឯអ្នកយល់ការណ៍អន្តរជាតិ កំពុងតែមានភាពអាម៉ាស់ មិនហ៊ានសូម្បីតែចូលមកឈ្លោះក្នុង Comment ជាមួយខ្មែរ។ ចំណែកអ្នកនៅជិតព្រំដែន សុំត្រឹមតែមានលទ្ធភាព ធ្វើពាណិជ្ជកម្មឡើងវិញឆាប់ៗ។ ឯពួកបណ្ដារគហបតីវិនិយោគិន កំពុងភ័យរឿង ស្ថេរភាពប្រទេសនៅខ្សោយ ខណៈកម្ពុជា នៅតែស្ងប់ស្ងាត់ល្អ ដែលនេះ គឺនឹងហុចផលឱ្យឱកាសសេដ្ឋកិច្ចជាងប្រទេសថៃ។ ថៃចាប់ផ្ដើមលែងក្លាយជាផែសេដ្ឋកិច្ចហើយ កនយើង។ 

អ្វីដែលកំពុងកើតឡើងក្នុងប្រទេសថៃ ឥឡូវនេះគឺ ប្រទេសថៃកំពុងតែត្រូវបានគ្របសង្កត់ដោយសម្ពាធបីក្នុងពេលតែមួយ៖ 

១. ការឃ្លាំមើលរបស់អាស៊ាន 

២. ការរងឥទ្ធិពលរបស់សហរដ្ឋអាមេរិក 

៣. និង នយោបាយប្រេះឆា ក្នុងស្រុក។ 

ការទូតរបស់ពួកគេឥឡូវនេះគឺ ប្រតិកម្ម ខ្លាំងទៅវិញទៅមក ការដឹកនាំមិនទៅមុខ មិនស្ដាប់គ្នា ឈ្លោះតែគ្នាដណ្ដើមកៅអី។

Midnight

អត្ថបទទាក់ទង