ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពង់ឆ្នាំង​ ជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24
រដ្ឋបាលខេត្តកំពង់ឆ្នាំង​ ជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ រដ្ឋបាលខេត្តកំពង់ឆ្នាំង​ ជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ ភូមិស្រែខ្ទុម្ព ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំង២០១៨ នៅបរិវេណវត្ត វារីផាសុខារាម (ហៅវត្តទឹកជុំ) នៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីស្ថិតក្នុងភូមិ ស្រែខ្ទុម្ព នេះសូមចូលរួមមកពិនិត្យផ្ទៀង ផ្ទាត់ ឈ្មោះ រូបរាងដី និងក្បាលដី៕

អត្ថបទទាក់ទង