ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4
លោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន លោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន

បន្ទាប់ពីបានជួបអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ រួចហើយនោះ លោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារទ្វេភាគីបន្តជាមួយលោក លី ខឺឈាង (Li Keqiang)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ជាបន្តទៀត។

ក្នុងជំនួបពិភាក្សា គ្នានោះ លោក Li Keqiang បានមានប្រសាសន៍អបអរសាទរ ជូនចំពោះលោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន ដែល បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត។ លោកមានប្រសាសន៍បន្តថា លោកចង់ ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ចិន កាន់តែបោះជំហានទៅមុខ ខ្លាំង ក្លាឡើងថែមទៀត។ 

លោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន បានរំលឹក ជូនលោកនាយករដ្ឋមន្រ្តីចិន អំពីដំណើរនៃ ការ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការដឹកនាំកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាង នៅកម្ពុជា កាល ពីពេលកន្លងមក។

ក្នុងជំនួបពិភាក្សាគ្នានោះ លោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីចិន ពីការដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ ២០២០ ខាងមុខ ដែលតាមរយ:នោះ លោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន សូមគោរពអញ្ជើញ នាយករដ្ឋមន្រ្តីចិន ចូល រួម ក្នុងកិច្ចប្រជុំកំពូលនោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

ក្នុងជំនួបពិភាក្សាគ្នា នោះដែរ ភាគីទាំងពីរ បាន ឯកភាពគ្នាក្នុងការផ្លាស់ប្តូរ នូវមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងហុភាគី បញ្ហាតំបន់ និង អន្តរជាតិ ពិសេសលើទំនាក់ទំនងចិន អាស៊ាន ក្នុងនោះប្រមុខ រដ្ឋាភិ បាលនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លង មក ចិន បានផ្តល់កូតា នាំចេញអង្ករពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន៣០ម៉ឺនតោន។

លោកនាយករដ្ឋមន្រ្តីចិន បានមាន ប្រសាសន៍ថា ចិនតែងតែគាំទ្រប្រទេសកម្ពុជា ពិសេសការគាំទ្រដល់កិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្តថា ចិននឹងបន្ត គាំទ្រ ដល់ ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង