ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប គ្រោងនឹងចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែលគ្រប់អាយុថ្មី ជិតកន្លះលាននាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 43

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសមួយ ដោយបានបញ្ជាក់ថា ខ្លួនគ្រោងនឹងចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋកម្ពុជា ជិតកន្លះលាននាក់ ដែលទើបគ្រប់អាយុថ្មីទៀត។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ទន្ទឹមនឹងផែនការចុះឈ្មោះបោះឆ្នោតថ្មីបន្ថែមនេះ ក៏មានអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៩៥,៩២៨នាក់ផងដែរ។

គ.ជ.ប បានរំលឹកថា អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ មានចំនួន ៨,៣៨០,២១៧នាក់ និងការិយាល័យបោះឆ្នោត ឆ្នាំ២០១៨ មានចំនួន ២៣,៣០១ការិយាល័យ កើនឡើងចំនួន ៣៣៤ការិយាល័យ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោត​ មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៨៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖