ខ្មែរប៉ុស្ដិ៍ Close

(វីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅដល់ប្រទេស ប៊ែលហ្ស៊ិកប្រកបដោយសុវត្ថិភាព ជាមួយការទទួលស្វាគមន៍យ៉ាងច្រើនកុះករពីពលរដ្ឋខ្មែររស់នៅក្រៅប្រទេស

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 10
(វីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅដល់ប្រទេស ប៊ែលហ្ស៊ិកប្រកបដោយសុវត្ថិភាព  ជាមួយការទទួលស្វាគមន៍យ៉ាងច្រើនកុះករពីពលរដ្ឋខ្មែររស់នៅក្រៅប្រទេស (វីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅដល់ប្រទេស ប៊ែលហ្ស៊ិកប្រកបដោយសុវត្ថិភាព ជាមួយការទទួលស្វាគមន៍យ៉ាងច្រើនកុះករពីពលរដ្ឋខ្មែររស់នៅក្រៅប្រទេស

ម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី១៧ ខែតុលា ម៉ោងនៅក្នុងទីក្រុងប៊្រុចហ្សែល ប្រទេសប៊ែលហ្ស៊ិក ត្រូវនឹងម៉ោងប្រមាណ ១រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងប៊្រុចហ្សែល ប្រទេសប៊ែលហ្ស៊ិក ប្រកបដោយសុវត្ថិភាព ជាមួយការទទួលស្វាគមន៍យ៉ាងច្រើនកុះករពីសំណាក់​​ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស​ និងនិស្សិត​ដែល​កំពុង​សិក្សារៀនសូត្រក្នុងប្រទេសប៊ែលហ្ស៊ិក និង​​ប្រទេសនានាក្នុងតំបន់អឺរ៉ុប។

ដំណើរអញ្ជើញទៅដល់របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅប្រទេសប៊ែលហ្ស៊ិក​ផងដែរ។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីប្រទសកម្ពុជា នៅម៉ោងជាង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ធ្វើ​ដំណើរ​ទៅកាន់ប្រទេសប៊ែលហ្ស៊ិក​ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក Donald Tush ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Jean Claude Juncher ប្រធានគណៈកម្មការអឺរ៉ុប៕

https://youtu.be/dhtnxb3K7g0

អត្ថបទទាក់ទង