ខ្មែរប៉ុស្ដិ៍ Close

កញ្ញា ធី សុវណ្ណថា ព្រមានប្តឹងបុរសម្នាក់ដែលប្រមាថឈុត “ទេពីស្រីសួគ៌ឦសានបុរៈ”

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
កញ្ញា ធី សុវណ្ណថា ព្រមានប្តឹងបុរសម្នាក់ដែលប្រមាថឈុត “ទេពីស្រីសួគ៌ឦសានបុរៈ” កញ្ញា ធី សុវណ្ណថា ព្រមានប្តឹងបុរសម្នាក់ដែលប្រមាថឈុត “ទេពីស្រីសួគ៌ឦសានបុរៈ”

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កញ្ញា ធី សុវណ្ណថា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកដោយប្រមានថានឹងប្តឹងបុរសម្នាក់ដែលមានឈ្មោះថា Heng Yin ហៅ ចំប៉ីខ្មៅ ចំពោះការប្រមាថ​លើពាក្យ “ឦសាន​បុរៈ” និង ឈុតរបស់បវរកញ្ញាកម្ពុជាដែលប្រឡងក្នុងកម្មវិធី Miss Grand International 2018។ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា បានបង្ហោះដូចខាងក្រោម៖

“សូមព្រមានលោក​ Heng Yin (ចំប៉ីខ្មៅ)​ ដែលបានប្រមាថ​លើពាក្យ ​“ឦសាន​បុរៈ”

​ឦសាន​បុរៈ​ ជាពាក្យតំណាង​ ឈុតវប្បធម៌ជាតិ​ខ្មែរ​ ជាឈ្មោះទីក្រុង​បុរាណខ្មែរ​ និងជាឈ្មោះនៃអតីត:ព្រះមហាក្សត្រខ្មែរ​ “ព្រះបាទឦសាន​វរមន្មទី១​“នៅសតវត្ស​ ទី៦-៧ នៃប្រវត្តសាស្ត្រខ្មែរ…

យោងតាម Video Live និង Post របស់លោក​ ពីម្សិលមិញបានថា​ “ឦសាន​បុរៈ​ ឈុតគ្មានអត្តសញ្ញាណជាតិ” និងបានភ្ជាប់ដោយរូប​ សើបចំអក់​? ជាច្រើន​..

ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍​ លើសម្បត្តិ៍​វប្បធម៌ជាតិ​ខ្មែរ និងជាកាបការប្រមាថលើឈ្មោះអតីត​ព្រះមហាក្សត្រខ្មែរ​

នាងខ្ញុំ​ ផ្តល់ឱកាសឲ្យលោក​ ២៤ម៉ោង ដើម្បីទទួលកំហុស​ “លុបការផុសប្រមាថ” និងសុំទោសជានជាតិខ្មែរ​ ជាបន្ទាន់​ បើលោកនៅតែបំពាន​ ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ប្តឹងលោក​ ពីបទបរិហាកេរ្តិ៍​ និងបទប្រមាថអតីត:ព្រះមហាក្សត្រ​ ទៅក្រសួងព្រះបរមរាជវាំង ក្រសួងវប្បធម៌​ វិចិត្យសិល្ប​: សាលាដំបូង​ភ្នំពេញ​ និងអភិបាលខេត្តកំពង់ធំ​…

នាងខ្ញុំ​ ក៏បានឃើញមានការប្រមាថ​ លើសម្បត្តិវប្បធម៌ខ្មែរ​ ពីជនជាតិបរទេសខ្លះ នាងខ្ញុំ​ កំពុងសិក្សានិតិវិធី​ ច្បាប់អន្តរជាតិ​

បណ្តាសារ​ “ជនណា​បំផ្លាញ​ គ្លោញ​ តម្រងតេញព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ)​ ជននោះនឹងវិនាសអន្តរាយ” នេះជាបណ្តាសារ​ ចាទុកជាប់សិលាចារិកប្រសាទត្រពាំងត្រពាក់​ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ​ ត្រូវបានបោះពុម្ភ​ និងផ្សាយ ដោយរដ្ឋបាលខេត្តកំពង់ធំ​។”

អត្ថបទទាក់ទង