ខ្មែរប៉ុស្ដិ៍ Close

    នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2206
    នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន

    នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះនឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។

    នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនព្រឹកនេះ ក៏មានការប្រគល់ពានរង្វាន់ព្រះភារម្យភាសា អ៊ូ ហៅង៉ុយ ដល់លោកគ្រូ អ្នកគ្រូជយលាភី ផ្នែកស្មូត្រកំណាព្យ និងពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត ជូនដល់លោកគ្រូ អ្នកគ្រូជយលាភីផ្នែកតែងនិពន្ធផងដែរ។

    គេហទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្សាយផ្ទាល់(Live)ពីធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ៕

    អត្ថបទទាក់ទង