ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារនាយកដ្ឋានអភិរក្សសមុទ្រ​ និងតំបន់ឆ្នេរ ព្រមទាំងមន្រ្តីជំនាញ ចូលរួម​ក្នុងវគ្គបណ្តុះបណ្តាលឆ្លាមសមុទ្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
ក្រុមការងារនាយកដ្ឋានអភិរក្សសមុទ្រ​ និងតំបន់ឆ្នេរ ព្រមទាំងមន្រ្តីជំនាញ ចូលរួម​ក្នុងវគ្គបណ្តុះបណ្តាលឆ្លាមសមុទ្រ ក្រុមការងារនាយកដ្ឋានអភិរក្សសមុទ្រ​ និងតំបន់ឆ្នេរ ព្រមទាំងមន្រ្តីជំនាញ ចូលរួម​ក្នុងវគ្គបណ្តុះបណ្តាលឆ្លាមសមុទ្រ

ក្រុមការងារនាយកដ្ឋានអភិរក្សសមុទ្រ​ និងតំបន់ឆ្នេរ រួមទាំងមន្រ្តីជំនាញមុជទឹកទាំង៨រូប បានចូលរួម​ក្នុងវគ្គបណ្តុះបណ្តាលឆ្លាមសមុទ្រ បន្ទាប់ពីមានកិច្ចសហការជាមួយអ្នកជំនាញការ នៃវិទ្យាស្ថាន សមុទ្រទី១ របស់ប្រទេសចិន បានចុះសិក្សាស្រាវជ្រាវនៅតំបន់ឧទ្យានជាតិសមុទ្រ កោះរុង និងកោះកុងក្រៅ ខេត្តកោះកុង ក្នុងគោលបំណង៖
១. បន្តតាមដានស្ថានភាពសុខភាពផ្កាថ្មតាមរយៈការដាក់ Data Logger​
២. ពិនិត្យ ទីតាំងផ្កាថ្មថ្មីនៅតំបន់ជុំវិញកោះម្នាស់ កោះតាទៀម និងជុំវិញកោះកុងក្រៅ ដើម្បីស្វែងរកទីតាំងដែលមានសក្តានុពលផ្កាថ្ម ព្រមទាំងប្រភេទកម្រសម្រាប់ រៀបចំបែងចែកតំបន់អភិរក្ស​ ៣. បន្តសិក្សាប្រភេទត្រីផ្សោត និង ប្លង់តុងក្នុងតំបន់ ឧទ្យានជាតិសមុទ្រកោះរុង និងដែនជម្រកសត្វព្រៃពាមក្រសោប​ តាមរយ:អនុស្សរណៈនៃការយោគយល់រវាង ក្រសួងបរិស្ថាន​ និងរដ្ឋបាលសាគរចិន ដែលវគ្គបណ្តុះបណ្តាលនេះចាប់ពីថ្ងៃទី១៨​ ដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ជាលទ្ធផលទទួលបានរួមមាន៖
១)​បានរកឃើញ Data Logger ដែលបានដាក់កន្លងមក និងបានដាក់ Data Logger ថ្មីចំនួន៨ ក្នុងទីតាំងខុសៗគ្នា​
២)បានកត់ត្រា និងមានវីដេអូអំពីវត្តមាននិងបំលាស់ទីរបស់ ប្រភេទផ្សោតមួយក្រុមមានចំនួនប្រហែល ១៥ក្បាលនៅតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប តាមការបង្ហោះ Drone​
៣)បានយកសំណាកទឹកបាតសមុទ្រក្នុងតំបន់ ផ្កាថ្មនៅត្រង់ទីតាំង ដាក់ Data loggers ទាំង៨កន្លែង​
៤)បានពិនិត្យទីតាំងសក្តានុពលសម្រាប់ សាងសង់ស្ថានីយ៍អង្កេតកិច្ចការបរិស្ថាន​ ដើម្បីងាយស្រួលក្នុងការតាមដានពីវត្តមាន​ ក៏ដូចជាការធ្វើការការពារ​ និងអភិរក្សប្រកបដោយប្រសិទ្ធភាព​ និងមាននិរន្តភាព៕