ខ្មែរប៉ុស្ដិ៍ Close

ឡានក្រុងសាធារណៈថ្មី ៥ខ្សែទៀត ត្រៀមដំណើរការពេលឆាប់ៗនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 67
ឡានក្រុងសាធារណៈថ្មី ៥ខ្សែទៀត ត្រៀមដំណើរការពេលឆាប់ៗនេះ ឡានក្រុងសាធារណៈថ្មី ៥ខ្សែទៀត ត្រៀមដំណើរការពេលឆាប់ៗនេះ

រដ្ឋាករស្វយ័តដឹកជញ្ជួនរថយន្តក្រុងសាធារណៈ នៅ​ថ្ងៃទី​១៩កញ្ញា​នេះ បាន​ឲ្យដឹងថា រដ្ឋាករ​នឹងបន្ថែមខ្សែរត់រថយន្តក្រុងថ្មីចំនួន ៥ខ្សែថែមទៀត បូកសរុបរួមជាមួយខ្សែរត់រថយន្តក្រុងបច្ចុប្បន្ន។ ខ្សែរត់ទាំងអស់មាន នឹងមាន​ចំនួន ១៣ខ្សែ។

ទន្ទឹមនឹងការកែសម្រួលខែ្សរត់រថយន្តចាស់ និងបន្ថែម បណ្តាញខ្សែរត់រថយន្តក្រុងថ្មី រដ្ឋាករបានបែងចែករថយន្តក្រុងជប៉ុនដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ទៅតាមខ្សែរត់នីមួយៗ ដែលនឹង​ដាក់ឲ្យ​ដំណើរការ ចាប់ពី​ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៨ ខាងមុខតទៅ។

ខ្សែរត់ទាំង១៣ រួមមាន៖

ខ្សែទី១A៖ ផ្សារព្រែកព្នៅ-ចំណតច្បារអំពៅ ប្រវែង ១៩ គ.ម

ខ្សែទី២B៖ ចំណតច្បារអំពៅ-ផ្សារគរគី ប្រវែង ១៤ គ.ម

ខ្សែទី២៖ រង្វង់មូលគួចកាណុង-រង្វង់មូលតាខ្មៅ-ស្ពាន​ព្រែកសំរោង ប្រវែង ១៨ គ.ម

ខ្សែទី៣៖ ចំណតសួនច្បារឫស្សីកែវ-បុរីសន្តិភាព២ ប្រវែង ២៣,១ គ.ម

ខ្សែទី៤A៖ ចំណតសួនច្បារឫស្សីកែវ-បុរីសន្តិភាព២ ប្រវែង ២០,១២ គ.ម

ខ្សែ​ទី៤B៖ ចំណតសួនច្បារឫស្សីកែវ-មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ចិន (អង្គស្នួល) ប្រវែង ២៨,៧ គ.ម

ខ្សែទី៤C៖ ចំណតសួនច្បារឫស្សីកែវ-រង្វង់មូលដីក្រហម ប្រវែង ២០,៥ គ.ម

ខ្សែទី៥៖ ស្ថានីយរថយន្តក្រុងព្រែកព្នៅ-ផ្សារអ៊ីអន២-ផ្សារអ៊ីអន១ ប្រវែង ២៣,៤ គ.ម

ខ្សែទី៦៖ រង្វង់មូលគួចកាណុង-ស្ថានីយរថយន្តក្រុង​ព្រែកព្នៅ ប្រវែង ២០,២ គ.ម

ខ្សែទី៧៖ ចំណត​គីឡូម៉ែត្រលេខ៩-ចំណតបឹងឈូក ប្រវែង ២១,៧ គ.ម

ខ្សែទី៨៖ រង្វង់មូលគួចកាណុង-ផ្សារ​ស៊ិនជូរីផ្លាហ្សា ប្រវែង ១១,២ គ.ម

ខ្សែទី៩៖ បុរីសន្តិភាព២-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រវែង ១៩,៥ គ.ម

បន្ថែមខ្សែរត់ថ្មី
ខ្សែទី១០៖ ផ្សារស៊ិនជូរីផ្លាហ្សា-ចំណតបឹងឈូក ប្រវែង ១៧,៣ គ.ម

ខ្សែទី១១៖ វត្តស្លែង-ច្រមុះជ្រូកស្ទឹងមានជ័យ ប្រវែង ១៤ គ.ម

ខ្សែទី១២៖ រាជាយស្ម័យយានកម្ពុជា (ខ្សែរត់ជារង្វង់វិលជុំ) តាមផ្លូវសហព័ន្ធរុស្ស៊ី នេរុ ព្រះសីហនុ ផ្លូវ៣៦០

ផ្លូវ១៦៣ ស្តុបបឹងកេងកង ត្រសក់ផ្អែម/ប៉ាស្ទ័រ ផ្លូវភ្លោះ​ព្រះអង្គឌួង ប្រវែង ៨,៩គ.ម

ខ្សែទី១៣៖ រង្វង់មូលគួចកាណុង-រង្វង់មូលផ្សារដើមផ្កូវ ប្រវែង ៧,៨ គ.ម៕

អត្ថបទទាក់ទង