ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង២១៥គ្រឿងដើម្បីដឹកជញ្ជូនពលរដ្ឋ អំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 61
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង២១៥គ្រឿងដើម្បីដឹកជញ្ជូនពលរដ្ឋ អំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង២១៥គ្រឿងដើម្បីដឹកជញ្ជូនពលរដ្ឋ អំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់កាដូមួយថ្មីទៀតជូនដល់ប្រជាពលរដ្ឋដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងសាធារ​ណៈ១២០​គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ​ទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាមានតួនាទីដ៏សំខាន់ជាអនុប្រធាន នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នៅទីក្រុងញូវយ៉ក

ជាមួយនោះដែរសាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារ អនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់ សម្រាកចំនួន៣ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយបើកប្រាក់ឈ្នួលមុនបុណ្យប្រពៃណីនេះផងដែរ។ ក្រៅពីនេះមន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថែមទៀត៕

អត្ថបទទាក់ទង