ខ្មែរប៉ុស្ដិ៍ Close

មេដឹកនាំនៃប្រទេសអាស៊ាន-ចិន ​ចាត់​ទុកការដាំដើមឈើ​ គឺជានិម្មិតរូប​នៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ាន-ចិន

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1
មេដឹកនាំនៃប្រទេសអាស៊ាន-ចិន ​ចាត់​ទុកការដាំដើមឈើ​ គឺជានិម្មិតរូប​នៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ាន-ចិន មេដឹកនាំនៃប្រទេសអាស៊ាន-ចិន ​ចាត់​ទុកការដាំដើមឈើ​ គឺជានិម្មិតរូប​នៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ាន-ចិន

នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយលោក​ ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន លោក​អនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា និងគណៈប្រតិភូនៃប្រទេសពិពរណ័ ចិន-អាស៊ាន បានអញ្ជើញក្នុងពិធីដាំដើមឈើ ជាមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលជាផ្ទះសំណាក់រដ្ឋរបស់តំបន់ស្វយ័យជនជាតិជ័ងក្វាងស៊ី ដែលមេដឹកនាំនៃប្រទេសអាស៊ាន​-ចិន បានចាត់ ទុកការដាំដើមឈើនេះគឺជានិម្មិតរូប នៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់​រវាងអាស៊ាន​-ចិន ក៏ដូចជាការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីទាំងមូលផងដែរ។

បន្ទាប់មកនៅក្នុងរាត្រីកោលនោះដែរ លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាពិព័រណ៌វប្បធម៌ចិន អាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត​ Fantawild Asian Legend ក្នុងទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូទាំងអស់ បានទស្សនាយ៉ាងយកចិត្តទុកដាក់ នូវរចនាបថនៃសួនកំសាន្ត Fantawild Asian Legend ក្នុងនោះអ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌​ និងទំនៀបទំលាប់ប្រពៃណីសាសនា​របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​ និងប្រទេសចិន។

នៅក្នុងពិធីនោះដែរ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន និង គណៈប្រតិភូបានអញ្ជើញទស្សនានូវផ្ទាំងឯកសារគំនូចីវចល 3D មានរយៈពេល១៣នាទី ស្តីពី សកម្មភាពនៃការកសាងអាណាចក្រអង្គរ​របស់ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំសំរិទ្ធសំរាំង​យ៉ាងល្អឥតខ្ចោះពីអ្នកដឹកនាំរឿង​របស់ប្រទេសចិន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស​ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ​របស់ព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបថា សួននេះទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន សួននេះនឹងបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ព្រោះថាទីនេះមានភាពទាក់ទាញ់ខ្លាំងណាស់សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិ​នានា ដែលទៅកំសាន្តប្រទេសចិន ជាពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ៕

អត្ថបទទាក់ទង