ខ្មែរប៉ុស្ដិ៍ Close

ប្រៀបធៀបបញ្ជីឈ្មោះសមាសភាព​គណៈរដ្ឋមន្ដ្រី អាណត្តិទី៥ និងអាណត្តិទី៦ (មានតារាងបញ្ជីឈ្មោះ)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 38
ប្រៀបធៀបបញ្ជីឈ្មោះសមាសភាព​គណៈរដ្ឋមន្ដ្រី អាណត្តិទី៥ និងអាណត្តិទី៦ (មានតារាងបញ្ជីឈ្មោះ) ប្រៀបធៀបបញ្ជីឈ្មោះសមាសភាព​គណៈរដ្ឋមន្ដ្រី អាណត្តិទី៥ និងអាណត្តិទី៦ (មានតារាងបញ្ជីឈ្មោះ)

បញ្ជីឈ្មោះសមាសភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលត្រូវបានប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញថា ចំនួនឧបនាយករដ្ឋមន្ដ្រី មាន១០រូប, ទេសរដ្ឋមន្ដ្រី មានចំនួន១៧រូប និងរដ្ឋមន្ដ្រីចំនួន២៩រូប។ នេះបើតាមបញ្ជីឈ្មោះដែលបណ្តាញព័ត៌មាន Fresh News ទទួលបានភ្លាមៗ ក្រោយចប់កិច្ចប្រជុំរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល។

បើប្រៀបធៀបបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ដ្រីសម្រាប់អាណត្តិទី៥ និងអាណ្តត្តិទី៦ បានបង្ហាញថា ចំនួនឧបនាយករដ្ឋមន្ដ្រី បានកើនឡើងម្នាក់ (អាណត្តិទី៥ មាន​ចំនួន៩នាក់) និងទេសរដ្ឋមន្ដ្រី កើនឡើង១៧នាក់ (អាណត្តិទី៥មានចំនួន១៥នាក់)។

យោងតាមការប្រៀបធៀប នៃបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទាំង២ បានបញ្ជាក់ថា សម្រាប់អាណត្តិទី៥កន្លងទៅ ថ្នាក់ឧបនាយករដ្ឋមន្ដ្រី រួមមាន៖ លោក ស ខេង, លោក សុខ អាន, លោក ទៀ បាញ់, លោក គាត ឈន់, លោក ហោ ណាំហុង, លោកស្រី ម៉ែន សំអន, លោក ប៊ិន ឈិន, លោក យឹម ឆៃលី និងលោក កែ គឹមយ៉ាន។

ដោយឡែកនៅអាណត្តិទី៦នេះ ថ្នាក់ឧបនាយករដ្ឋមន្ដ្រី រួមមាន៖ សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, លោក ហោ ណាំហុង, លោកស្រី ម៉ែន សំអន, លោក ប៊ិន ឈិន,​ លោក យឹម ឆៃលី, លោក កែ គឹមយ៉ាន, លោក ប្រាក់ សុខុន (តម្លើងថ្មី), លោក អូនព័ន្ធ មុនីរ័ត្ន (តម្លើងថ្មី) និងលោក ជា សុផារ៉ា (តម្លើងថ្មី)។ សម្រាប់អាណត្តិទី៦នេះ ថ្នាក់ទេសរដ្ឋមន្ដ្រី ត្រូវបានបន្ថែម២រូបទៀត គឺលោក ហូ សិទ្ធី និងលោក អូស្មាន ហាស្សាន់។

ខាងក្រោមនេះជាការប្រៀបធៀបបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទាំង២៖

អត្ថបទ៖ FRESH NEWS

អត្ថបទទាក់ទង