ខ្មែរប៉ុស្ដិ៍ Close

    បច្ចេកទេសថ្មីដាំបន្លែឱ្យមានគុណភាពល្អ និងប្រមូលបានផលខ្ពស់

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកសារ 3768
    បច្ចេកទេសថ្មីដាំបន្លែឱ្យមានគុណភាពល្អ និងប្រមូលបានផលខ្ពស់បច្ចេកទេសថ្មីដាំបន្លែឱ្យមានគុណភាពល្អ និងប្រមូលបានផលខ្ពស់

    ប្រទេសកម្ពុជាជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មច្រើនជាងវិស័យណាៗទាំងអស់ បច្ចុប្បន្នកម្ពុជាកំពុងវិវត្តន៍ខ្លួនក្លាយទៅជាប្រទេសអភិវឌ្ឍជាបណ្តើរៗហើយ ហើយធនធានមនុស្សនៅកម្ពុជាក៏កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ផងដែរ។ យើងងាកមកមើលវិស័យកសិកម្មវិញកម្ពុជាកំពុងបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពលើវិស័យនេះឱ្យកាន់តែច្រើនផងដែរ ដោយរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយប្រទេសជាដៃគូជាច្រើនដើម្បីបញ្ចូនសិស្សនិស្សិតជាច្រើនទៅរៀនចំណេះជំនាញ វិធីសាស្ត្រ បច្ចេកទេស ក្នុងការដាំដុះ មកបង្រៀន ប្រជាកសិករជាងច្រើនៅក្នុងប្រទេសដើម្បី អនុវត្តន៍លើ វិស័យកសិកម្មក្នុងប្រទេសដើម្បីធ្វើយ៉ាងណាឱ្យមានទិន្នផលខ្ពស់។

    យើងសង្កេតឃើញថាបច្ចុប្បន្នមានប្រជាកសិករនៅតាមតំបន់មួយចំនួនកំពុងអនុវត្តន៍នូវវិធីសាស្ត្របច្ចេកទេសថ្មីៗដើម្បីធ្វើយ៉ាងណា ឱ្យដំណាំរបស់ពួកគាត់ មានគុណភាពល្អ មានទិន្នផលខ្ពស់ ក្រោយពេលប្រមូលផល។ ដូចរូបដែលបានបង្ហាញនៅខាងក្រោមគឺជាបច្ចេកទេសមួយដែលប្លែក ហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងការដាំដុះ ចំណេញពេលវេលា ចំណេញទីកន្លែង ព្រោះយើងអាចដាំបន្លែបានយ៉ាងល្អ និងអាចចិញ្ចឹមត្រីស្របពេលដែលយើងដាំបន្លែផងដែរ។

    ប្រភពរូប៖ អ៊ាង សុផល្លែត Sophalleth

    អត្ថបទទាក់ទង