ខ្មែរប៉ុស្ដិ៍ Close

កសិករដាំបន្លែក្នុងផ្ទះសំណាញ់នៅស្រុកបាភ្នំ សប្បាយចិត្ត ដោយទទួលបានផលខ្ពស់ និងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ក្នុងស្រុកច្រើន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 84
កសិករដាំបន្លែក្នុងផ្ទះសំណាញ់នៅស្រុកបាភ្នំ សប្បាយចិត្ត ដោយទទួលបានផលខ្ពស់ និងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ក្នុងស្រុកច្រើន កសិករដាំបន្លែក្នុងផ្ទះសំណាញ់នៅស្រុកបាភ្នំ សប្បាយចិត្ត ដោយទទួលបានផលខ្ពស់ និងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ក្នុងស្រុកច្រើន

(ព្រៃវែង)៖ កសិករ ស្វែង ណារី ដែលជាកសិករដាំបន្លែក្នុងផ្ទះសំណាញ់នៅស្រុកបាភ្នំ សប្បាយចិត្ត ដោយទទួលបានផលខ្ពស់ និងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ក្នុងស្រុកច្រើន ព្រមទាំងមានទីផ្សារល្អផងដែ។

អ៊ុំស្រី ស្វែង ណារី ដែលរស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានចាប់យកមុខរបរដាំបន្លែ ផ្ទះសំណាញ់ត្រូវបានជ្រើសរើសជាសមាជិកបណ្តុំអាជីវកម្មបន្លែ ដែលបានសម្របសម្រួល និងបង្កើតឡើងដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)ឆ្នាំ២០១៨ ដែលមានសមាជិកសរុប៤៥នាក់។

អ៊ុំស្រី ស្វែង ណារី បានលើកឡើងថា ចំពោះការដាំបន្លែនេះគឺគាត់រកប្រាក់ចំណូលបានពីការលក់បន្លែនេះក្នុងមួយខែគាត់ទទួលបាន ពី ៤០ ម៉ឺនរៀល ទៅ៥០ម៉ឺនរៀលនោះផងដែ។ អ៊ុំស្រី បានបន្តទៀតថាចំពោះការដាំបន្លែនេះមានការលំបាកខ្លះបន្តិចមែនក៏ប៉ុន្តែវាជួយសម្រួលដល់ជីវភាព រស់នៅ របស់គាត់បានមួយកម្រិតផងដែរបន្ទាប់ពីការធ្វើស្រែចំការ ដោយលក់ដូរខ្លះផងហូបខ្លួនឯងខ្លះផង ដែលជាផ្នែកមួយ ក្នុងការកាត់បន្ថយនៃប្រាក់ចំណូលរបស់គាត់សម្រាប់ការទិញបន្លែ ពីផ្សារដោយយើងមិនដឹងថាបន្លែនោះមានសារជាតិគីមីដែរឬក៏អត់នោះទេ។ បន្លែដែលគាត់ដាំសព្វថ្ងៃនេះមានស្ពៃ សាឡាត់ ម្រះ ត្រសក់ ជាដើម មិនត្រឹមតែបន្លែទាំងអស់នោះទេគាត់ក៏មានចិញ្ចឹមមាន់បន្តិចបន្តួចផងដែ។

ក្នុងនោះអ៊ុំស្រី ក៏សំណូមពរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសូមជួយពង្រឹង បង្រៀននូវបច្ចេកទេសដាំបន្លែបន្ថែមដល់គាត់ទៀតដោយសារគាត់ មិនមានគម្រោងដាំបន្លែតែប៉ុណ្ណឹងនោះទេ គាត់នឹងមានគម្រោងដាំប្រជាស្ពៃក្តោប និងបន្លែផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារដែលកំពុងតែត្រូវការប្រចាំថ្ងៃនេះផងដែរ។

ក្នុងលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ទទួលបានផលខ្ពស់ និងមានការចាប់អារម្មណ៍ពីប្រជាកសិករយ៉ាងច្រើននៅក្នុងខេត្តព្រៃវែង ក្នុងការដាំដុះដំណាំនេះ និងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ព្រមទាំងមានទីផ្សារល្អផងដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រោយបានបញ្ចប់នៃការធ្វើបង្ហាញ និងតាមរយៈនៃផ្ទះសំណាញ់នេះ អ៊ុំ ស្រី និងស្វាមី បានបន្តដំណើរការដាំដុះដាំបន្លែយកស្លឹកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក (ផ្សារឈើកាច់ ផ្សារអ្នកលឿង) ដោយមានតំលៃចន្លោះពី ៤,០០០-៥,០០០រៀល ក្នុង១Kg ទៅតាមប្រភេទដំណាំ។ ជាទូទៅអ៊ុំ ស្រី អាចដាំបន្លែយកស្លឹកទាំងអស់នេះជាមធ្យមចន្លោះពី៥-៦ដងក្នុង១ឆ្នាំ។ ក្នុង១ ដង នៃផលិតកម្មគាត់ទទួលប្រាក់ចំណេញសុទ្ធ (Net Profits) ជាមធ្យមចន្លោះពី៤០-៥០ម៉ឺនរៀល ដោយគ្រាន់តែចំណាយត្រឹម២០-២៥ ម៉ឺនរៀលក្នុង១ ដង ទៅលើសម្ភារៈមួយចំនួនរួមមាន៖ គ្រាប់ពូជ ការរៀបចំដី ជីធម្មជាតិ កំលាំងពលកម្ម ប្រេងបូបទឹក កំបោ អង្កាម ជាដើម៕

អត្ថបទទាក់ទង