រូបភាព ១០សន្លឹក បើបានឃើញប្រាកដជាប្លែកភ្នែក!
រូបថត១០សន្លឹកចុងក្រោយត្រូវបានជ្រើសរើសសម្រាប់ការប្រកួតរូបថតប្រចាំខែ ដោយសារព័ត៌មាន The Guardian របស់អង់គ្លេស។
រូបទាំងនោះមិនត្រឹមតែស្អាត ប៉ុន្តែបង្កប់អត្ថន័យ ដែលធ្វើឲ្យរូបថតទាំងនោះកាន់តែលេចធ្លោ។ ចង់ដឹងថាតើរូបទាំងនោះពិសេសយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖
១) ថតដោយ Simon Morris បុរសម្នាក់នេះជាអ្នកខាត់ស្បែកជើងនៅទីក្រុងហាវ៉ាណា ប្រទេសគុយបា។ Simon និយាយថាបុរសម្នាក់នេះធ្វើការតាំងពីព្រលឹមដល់យប់។ Simonបាននិយាយថា”ខ្ញុំបាននិយាយជាមួយគាត់រៀងរាល់ថ្ងៃដោយប្រើភាសាអេស្ប៉ាញ ដ៏រដាក់រដុបរបស់ខ្ញុំ។ ថ្ងៃមួយខ្ញុំថតរូបគាត់ គាត់មានទឹកមុខដ៏គួរឲ្យគោរព”។
/Freelancer11/5b8b8bc2a72dd_1535871900_large.jpg)
២) ថតដោយ Graham Gittins ស្រ្តីជនជាតិមង សន្ទនាគ្នានៅ បាក់ហា ភាគខាងជើងប្រទេសវៀតណាម។ ការលាយចូលគ្នានៃសំលៀកបំពាក់ចម្រុះពណ៌ ឆើតឆាយ និង ទឹកមុខសើចញញឹមជាចំណុចធ្វើឲ្យរូបថតនេះកាន់តែលេចធ្លោ។
/Freelancer11/5b8b8bc94bdf3_1535871900_large.jpg)
៣) ថតដោយ Ian Webb ថតនាពេលព្រឹកព្រលឹមអុល នៅបឹង Bachalpsee ប្រទេសស្វីស។ “ខ្ញុំបានឃើញស្រមោលខ្មៅរបស់ស្រ្តីកំពុងឈរគយគន់ទេសភាព អមដោយទេសភាពខាងក្រោយជាភ្នំ”។
/Freelancer11/5b8b8bd1a035e_1535871900_large.jpg)
៤) ថតដោយ Krzysztof Madej ជារូបព្រះសង្ឃមួយអង្គនៅទីក្រុងបាហ្គាន ប្រទេសភូមា ជាប្រទេសដែលមានប្រាសាទពុទ្ធសាសនាជាង ២ ២០០។
/Freelancer11/5b8b8bdb08208_1535871960_large.jpg)
៥) ថតដោយ Stephen McCann ការសម្តែងសិល្បៈតាមចិញ្ចើមថ្នល់នៅក្នុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ។
/Freelancer11/5b8b8be3a3b81_1535871960_large.jpg)
៦) ថតដោយ Dominique Drinnan រូបថតនេះត្រូវបានថតនៅលើភ្នំ Adirondack នៅក្នុងរដ្ឋញីវយ៉ក។ ប្លង់ថតបង្កើតបានទស្សនីយភាពដ៏ឥតខ្ចោះ ភ្នំនៅខាងក្រោយ ទេសភាពមានពណ៌រស់រវើក និង ទាក់ទាញ។
/Freelancer11/5b8b8bedede80_1535871960_large.jpg)
៧) ថតដោយ Paula Parker “ស្រ្តី[តែងខ្លួនរបាំ]ទាំងនេះ ឈរចាំថតជាមួយភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា នៅពេលខ្ញុំចាប់ប្លង់ថតនៅពេលពួកគេបំពេញការងារ” Paula Parker បានរៀបរាប់។
/Freelancer11/5b8b8c1800c6b_1535872020_large.jpg)
៨) ថតដោយ Craig Fox ៖ បានចំណាត់ថ្នាក់លេខ២ រូបថតដែលបង្ហាញពី រឿងរ៉ាវស្នេហាកំសត់មួយដែលគេគូសលើអាគារឧស្សាហកម្មនៅ ប្រទេសអ៊ីស្លង់។ Mick Ryan ជាអ្នកវាយតម្លៃរូបថតនេះចំណាត់ថ្នាក់លេខ២ បាននិយាយថា អ៊ីស្លង់ជាកន្លែងដ៏មានប្រជាប្រិយភាពសម្រាប់សិល្បៈថតរូបតាមផ្លូវដូចរូប១សន្លឹកខាងលើជាឧទាហរណ៍ស្រាប់។
/Freelancer11/5b8b8c1f873bf_1535872020_large.jpg)
៩) ថតដោយ Christa Lamb ៖ បានចំណាត់ថ្នាក់លេខ២ រូបថតនៅតំបន់ភ្នំ Wasatch ប្រទេសអង់គ្លេស នារដូវស្លឹកឈើជ្រុះ។ Christa Lamb និយាយថា “ខ្ញុំស្រលាញ់ ធម្មជាតិនៃក្រាហ្វិកដើមឈើទាំងនេះ។ Mick Ryan ជាអ្នកវាយតម្លៃរូបថតនេះ បាននិយាយថា “យ៉ាងហោចណាស់ នៅពេលដែលយើងលែងមានព្រៃ Aspens ទាំងនេះ ការថតបែបហួសសម័យនេះ នៅតែជាផ្នែកមួយដ៏រស់រវើកបង្ហាញពីរដូវ។ ប្លង់ថត និង ពណ៌ ធ្វើឲ្យមានភាពឥតខ្ចោះនៅក្នុងរូបមួយនេះ”។
/Freelancer11/5b8b8c27c00fc_1535872020_large.jpg)
១០) ថតដោយ Alan King ជយលាភីលេខ១ រូបថតចូលឆ្នាំរបស់ប្រជាជនអាស៊ីអាគ្នេយ៍ ហើយរូបមួយនេះថតនៅហ្លួងព្រះបាង ប្រទេសឡាវ។ Mick Ryan បាននិយាយថា មូលហេតុដែលលោកឲ្យចំណាត់ថ្នាក់រូបនេះលេខ១ ព្រោះជារូបរស់រវើកជាងគេ ថែមទាំងមានម្សៅ ឬ ទឹកផងសាចទៅលើកញ្ចក់កែវកាមេរ៉ា មនុស្សនៅលើផ្លូវ ទឹកមុខញញឹម ធ្វើឲ្យរូបនេះមើលទៅកាន់តែរីករាយ៕
/Freelancer11/5b8b8c2ff0df7_1535872020_large.jpg)



