៥ចំណុច មិនស្អាតក៏cuteបានដែរ
មានធ្លាប់ឆ្ងល់អត់ថា មនុស្សស្រីខ្លះមិនតែងខ្លួនខ្លាំងពេក សម្រស់ក៏មិនស្អាតអីលើសលប់ពេក ប៉ុន្តែមើលទៅហាក់បីដូចជាមានគេចូលចិត្តស្រលាញ់ច្រើនរាប់មិនអស់។ ភាពគួរឲ្យស្រលាញ់ទាំងនោះគ្មានអ្វីពិបាកទេ អ្នកអាចទទួលបានតាមវិធីងាយៗដូចខាងក្រោមនេះ។
១. ចេះនិយាយលេងសើច
នេះជាទម្លាប់ល្អមួយដែលមនុស្សស្រីគួរមាន។ វាមិនមែនជាការលេងសើចគ្រប់ពេលឥតប្រយោជន៍ទេ ប៉ុន្តែយ៉ាងហោចណាស់ អ្នកចេះបង្កើនបរិយាកាសឲ្យមានភាពសប្បាយរីករាយ សម្រាប់មនុស្សនៅជុំវិញខ្លួន។
២. គោរពចាស់ទុំនៅជិតខ្លួន
មានសម្រស់តែមួយមុខ មិនទាន់ទាក់ទាញនៅឡើយទេ បើអ្នកចេះគោរពចាស់ទុំបន្ថែមទៀត ទើបគេឯងសរសើរ និងឲ្យតម្លៃ។
៣. ស្លៀកពាក់មានរបៀប
ការស្លៀកពាក់ពិតជារឿងសំខាន់ខ្លាំងណាស់។ មុនពេលឈានជើងដើរចេញពីផ្ទះ ប្រសិនបើអ្នកស្លៀកខោអាវមិនសមរម្យ អ្នកអាចនឹងត្រូវបានគេវាយតម្លៃរិះគន់ដោយមិនដឹងខ្លួន។ ទោះបីជាស្អាតប៉ុនណា ប៉ុន្តែស្លៀកពាក់មិនសមនឹងរូបរាង ក៏មិនគូរឲ្យស្រលាញ់ដែរ។
៤. មានសុខភាពល្អ រាងកាយមាំមួន
នារីភាគច្រើនស្រលាញ់សុខភាពនិងរូបរាងកាយរបស់ខ្លួន ព្រោះវារឿងសំខាន់ជាងគេក្នុងជីវិតរបស់មនុស្សម្នាក់។ ការតុបតែងខ្លួនទាក់ទាញ លុះត្រាណាតែអ្នកមើលទៅមានសុខភាពល្អមាំមួន មិនមែនខ្សោះៗអស់កម្លាំង គ្មានជាតិជៅនោះទេ។
៥. ចេះជួយយកអាសាអ្នកដទៃ
គ្មានអ្វីចម្លែកឡើយ មនុស្សចិត្តល្អ ចេះជួយយកអសារអ្នកដទៃ ដោយមិនគិតគុណស្រ័យ តែងត្រូវបានមនុស្សគ្រប់គ្នា គោរពស្រលាញ់ខ្លាំងណាស់។ មិនមែនសំដៅតែលើរឿងធំ ពេលខ្លះសូម្បីតែជួយរឿងតូចតាច ក៏ធ្វើឲ្យអ្នកមានមន្តស្នេហ៍ដោយមិនដឹងខ្លួន ៕