តើបេក្ខនារីរូបណានឹងក្លាយជាបេក្ខនារីតំណាងកម្ពុជាចេញទៅប្រកួតកម្មវិធី Miss Grand International 2018 នេះ?
កម្មវិធី Miss Grand Cambodia គឺជាកម្មវិធីពិសេសមួយ ដែលធ្វើការជ្រើសរើសបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យខ្ពស់ ដើម្បីប្រកួតប្រជែងដណ្តើមគ្រងមកុដកិត្តិយសប្រចាំឆ្នាំ និងក្លាយជាបេក្ខនារីតំណាងកម្ពុជាចេញទៅប្រកួតកម្មវិធីលំដាប់អន្តរជាតិ Miss Grand International ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។
នៅពេលនេះកម្មវិធីប្រកួតដ៏ធំមួយនេះបានធ្វើការចម្រាញ់បានបេក្ខនារីស្អាតៗចំនួន២៧រូប សម្រាប់ប្រកួតប្រជែងដណ្តើមយកមកុដ Miss Grand Cambodia 2018 ។ ដូច្នេះក្នុងចំណោមបេក្ខនារីទាំង២៧រូប នឹងមានបេក្ខនារីមួយរូបនឹងក្លាយទៅជាបេក្ខនារីតំណាងកម្ពុជាចេញទៅប្រកួតនៅក្នុងកម្មវិធី Miss Grand International 2018 ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខឆាប់ៗនេះ។
សូមកុំភ្លេចចូលរួមបោះឆ្នោត! ជ្រើសរើសបេក្ខនារីដែលខ្លួនពេញចិត្តម្នាក់ ដើម្បីឲ្យរូបគាត់ជាប់ជាបេក្ខនារីជ័យលាភី Miss Grand Cambodia 2018 និងបន្តជាបេក្ខនារីតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរ។
កម្មវិធីប្រកួតផ្តាច់ព្រ័ត្ត នឹងធ្វើឡើងនារាត្រីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨យប់ នៅស្ទូឌីយ៉ូធំ ស្ថានីយទូរទស្សន៍ MyTV សូមចូលរួមផ្តល់ជាកម្លាំងចិត្តដល់បេក្ខនារីគ្រប់ៗរូបដែលអ្នកគាំទ្រ។
សម្រាប់រូបសម្រស់របស់បេក្ខនារីនៅឆ្នាំនេះ គឺពិតជាមានភាពស្រស់ស្អាតមិនចាញ់គ្នានោះទេ!