ខ្មែរប៉ុស្ដិ៍ Close

ការពិតនៅពីក្រោយនៃការដោះលែង មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ ត្រូវលាតត្រដាងទាំងស្រុង មិនមែនមកពីគំនាប ឬទណ្ឌកម្មអន្ដរជាតិនោះឡើយ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
ការពិតនៅពីក្រោយនៃការដោះលែង មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ ត្រូវលាតត្រដាងទាំងស្រុង មិនមែនមកពីគំនាប ឬទណ្ឌកម្មអន្ដរជាតិនោះឡើយ ការពិតនៅពីក្រោយនៃការដោះលែង មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ ត្រូវលាតត្រដាងទាំងស្រុង មិនមែនមកពីគំនាប ឬទណ្ឌកម្មអន្ដរជាតិនោះឡើយ

អ្នកនយោបាយ សកម្មជនដីធ្លី និងអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារជាបន្ដបន្ទាប់ ដែលកើតចេញពីនយោបាយបង្រួបបង្រួម​ជាតិជាប្រវត្តិសាស្ដ្រមួយទៀត របស់ប្រមុខ នៃរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន តាមរយៈការស្នើសុំព្រះរាជទានលើកលែងទោស ទៅកាន់ព្រះមហាក្សត្រ ជូនអ្នកជាប់ឃុំឃាំងទាំងនោះ។

កាយវិការ នៃការបង្រួបបង្រួម​ខ្មែរតែមួយ ដែលសម្ដេចធ្លាប់ធ្វើដោយជោគជ័យបានតាំងពីជាមួយក្រុមខ្មែរក្រហមនោះ បានលេចចេញជារូបរាងជាថ្មីម្ដងទៀត បន្ទាប់ពីអ្នកជាប់ឃុំឃាំងទាំងនោះ បានសរសេរលិខិតចេញពីបេះដូងពិតៗ ស្នើសុំទៅលោកនាយករដ្ឋមន្ដ្រី សុំឲ្យជួយអន្ដរាគមន៍ស្នើទៅកាន់ព្រះមហាក្សត្រ ឲ្យលើកលែងទោសដល់ពួកគេ បន្ទាប់ពីបានទទួលស្គាល់ពីទោសកំហុសនានា នៅក្នុងអតីតកាលដែលនាំឲ្យមានការប្ដឹងផ្ដល់ និងចាប់ខ្លួនពួកគេដាក់ពន្ធនាគារយ៉ាងដូច្នេះ។

ទន្ទឹមនឹងការដោះលែងអ្នកជាប់ឃុំឃាំងទាំងនេះ ទណ្ឌិត សម រង្ស៊ី កំពុងតែលាក់ខ្លួននៅបរទេសនៅតែបន្ដវាយប្រហារ និងចាត់ទុកថា របត់នយោបាយថ្មីនេះរបស់បុរសខ្លាំងកម្ពុជា បានធ្វើឡើងដោយសារ តែមានគំនាម និងការដាក់ទណ្ឌកម្ម​ពីសហគមន៍អន្ដរជាតិ មិនទទួលស្គាល់ការពិតនោះឡើយ ចំពោះនយោបាយបង្រួបបង្រួម​ជាតិរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងពីការសារភាពកំហុសរបស់ អ្នកទោសទាំងអស់នោះ។

ដើម្បីលាតត្រដាងការពិតដែលនាំឲ្យមានការដោះលែងពួកគេចេញពីពន្ធនាគារ ​​សូមទម្លាយពីការពិតជាក់ស្ដែង និងលិខិតសុំទោស និងការសារភាពទាំងស្រុងរបស់អ្នកជាប់ឃុំឃាំង ដែលស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងនោះរួមមាន៖ អ្នកស្រី ទេព វន្នី សកម្មតវ៉ាដីធ្លីបឹងកក់, លោក អ៊ុំ សំអាន អតីតតំណាងរាស្ដ្រ គណបក្សប្រឆាំង, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ, លោក មាជ សុវណ្ណារ៉ា អតីតមន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំង និងសកម្មជនបក្សប្រឆាំងមួយនេះ១០នាក់ផ្សេងទៀត។

ផ្ទុយទៅវិញ នៅក្នុងលិខិតសុំលើកលែងទោសរបស់លោក មាជ សុវណ្ណារ៉ា និងសកម្ម​ជន១០នាក់ ផ្សេងទៀត ដែលបានធ្វើរួមគ្នាតាមរយៈការផ្ដិតមេដៃ ដាក់ជូនលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែននោះ ក៏បានទទួលស្គាល់យ៉ាងជាក់ច្បាស់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ គឺរៀបចំឡើងទទួលបានជោគជ័យយ៉ាងខ្លាំង ក៏ព្រោះតែអ្នកចេញទៅបោះឆ្នោត មានរហូតទៅដល់៨៣.០២ភាគរយ ហើយដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះសំឡេងឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥ទៀតផង។

ក្រុមរបស់លោក មាជ សុវណ្ណារ៉ា ទាំង១១នាក់នេះ បានប្ដេជ្ញាថា ចាប់ពីពេលនេះតទៅពួកគេនឹងមិនចូលរួមបាតុកម្មណាមួយ ឬធ្វើសកម្មភាពណាមួយ ដោយគ្មានការពិចារណាបែបនេះឡើយ ហើយនឹងគោរច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ប្រទេសជាតិ ព្រមទាំងចូលរួមការងារនូវសុខសន្ដិភាព ដែលលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ខិតខំកសាងបានយ៉ាងលំបាកមួយនេះ ឲ្យគង់វង្សជានិច្ចនិរន្ដដើម្បីអភិវឌ្ឍន៍ប្រទេស។

សូមអានខ្លឹមសារទាំងស្រុង នៅក្នុងលិខិតរបស់អ្នកជាប់ឃុំឃាំងទាំងនេះ ដែលបានសារភាពពីទោសកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តរហូតមានការចាប់ ឃាត់ខ្លួននិងការសន្យាមិនប្រព្រឹត្តបទល្មើស មួយនេះ តទៅមុខទៀតឡើយ ពោលនៅក្នុងលិខិតរបស់ពួកគេទាំងនេះ ពុំបានរំលេចមួយមាត់សោះឡើយពីគំនាមអន្ដរជាតិ ពីទណ្ឌកម្មអន្ដរជាតិ ដូចដែលមេដឹកនាំរបស់ពួកគេ គឺទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កំពុងតែប្រកាសក្ដែងៗ ពីក្រៅប្រទេសនោះឡើយ៖

អត្ថបទទាក់ទង