ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យបក្សកាន់អំណាច៖ ៦ចំណុចបញ្ជាក់ថា ទណ្ឌិតសម រង្សី ជាអ្នកនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 74
អ្នកនាំពាក្យបក្សកាន់អំណាច៖ ៦ចំណុចបញ្ជាក់ថា ទណ្ឌិតសម រង្សី ជាអ្នកនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ! អ្នកនាំពាក្យបក្សកាន់អំណាច៖ ៦ចំណុចបញ្ជាក់ថា ទណ្ឌិតសម រង្សី ជាអ្នកនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ!

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន លើកឡើងថាជាទ្រឹស្តីសម្រាប់អ្នកនយោបាយទូទៅ គឺការប្រកួតប្រជែងខាងកម្មវិធីនយោបាយ ដេីម្បីជំរុញការកសាង ស្ថាបនាប្រទេសឲ្យឈានឡេីង មានការរីកចម្រេីនស្របតាមបំណងប្រាថ្នារបស់ប្រទេសជាតិនិងប្រជាជន ។

លោកបានបន្តថា ប៉ុន្តែ ក្នុងការជាក់ស្តែង ទណ្ឌិតសម រង្សី ដែលអួតខ្លួនថាជាអ្នកនយោបាយស្នហាជាតិនោះ តាមពិតទណ្ឌិតសម រង្សី មិនមែនជាអ្នកនយោបាយសុចរិតធម្មតានោះទេ ផ្ទុយទៅវិញ ទណ្ឌិតសម រង្សី ជាអ្នកនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ។

អ្នកនាំពាក្យរូបនេះបានលើកឡើង ៦ចំណុច បញ្ជាក់ថាទណ្ឌិតសម រង្សី មិនមែនជាអ្នកនយោបាយធម្មតាដូចគេដូចឯងទ្បេីយ តែជាអ្នកនយោបាយក្លែងក្លាយ ធ្វេីនយោបាយដោយគំនុំសងសិក ដេីម្បគផលប្រយោជន៏វង្សត្រកូលផ្ទាល់ខ្លួនប៉ុណ្ណោះ៖

១- ទណ្ឌិត សម រង្សី បានហក់ចូលក្នុងឆាកនយោបាយ ដោយសារកំហឹងនយោបាយ ពាក់ព័ន្ធនឹងការដកតំណែងរបស់ខ្លួននាឆ្នាំ១៩៩៤ ។

២- ក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ សហគមន៏អឺរ៉ុបបានវាយតម្លៃថាជាអច្ឆរិយៈតាមដងទន្លេមេគង្គ តែហេតុអ្វីបានជាទណ្ឌិតសម រង្សី មិនទទួលស្គាល់ការពិត ? ហេីយបែរជាដឹកនាំធ្វេីបាតុកម្មហឹង្សា នាំឲ្យមានការផ្ទុះគ្រាប់បែកស្លាប់និងរបួសមនុស្ស ?

៣- ក្រោយការបោះឆ្នោតឆ្នាំ២០០៣ ដេីម្បីរកដំណោះស្រាយនយោបាយក្នុងប្រទេស សម្តេចព្រះនរោត្តម សីហនុ ព្រះបីតាជាតិបានដឹកនាំប្រជុំរវាងគណបក្សទាំង៣ ដែលមានសម្លេងឆ្នោតអស់ពេលជាង៧០ម៉ោង បានឯកភាពគ្នាហេីយ ហេតុអ្វីបានជាស្អែកឡេីងទណ្ឌិត សម រង្សីឡាំប៉ាបដិសេធលទ្ធផលប្រជុំទៅវិញ ?

៤- ក្នុងការបោះឆ្នោតឆ្នាំ២០០៨ ទណ្ឌិតសម រង្សីឡាំប៉ាប្រឆាំងលទ្ធផលបោះឆ្នោត ចាប់តាំងពីដឹងថាខ្លួនចាញ់ឆ្នោត រហូតដល់ជិតភ្លឺថ្ងៃប្រជុំដំបូងរដ្ឋសភា ទេីបរត់ប្រផាប់ប្រភឺងមកចូលប្រជុំ ?

៥- នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ នៅជំហ៊ានដំបូងដឹងថាខ្លួនឈ្នះឆ្នោត សម រង្សីស្រែកថាជយោ គជប យុត្តិធ៌មណាស់ តែក្រោយមកប្រមាណជា ២ម៉ោង ដល់លទ្ធផលបោះឆ្នោតបង្ហាញថាខ្លួនចាញ់ បែរជាចោទថា គជប អយុត្តិធ៌ម លួចបន្លំសន្លឹកឆ្នោត ឡាំប៉ាហេីយដឹកនាំធ្វេីបាតុកម្មហឹង្សាប្រឆាំងការបោះឆ្នោត ញុុះញង់បង្ខំកម្មករនិយោជិតចេញពីរោងចក្របះបោរដោយកលេសថាធ្វេីបាតុកម្មទាមទារតម្លេីងប្រាក់ឈ្នួលការងារទៅវិញ រហូតដល់ដឹកនាំធ្វេីកុប្បកម្មនាំដល់ស្លាប់មនុស្សអត់អំពេី ? តេីសកម្មភាពរបស់ទណ្ឌិត សម រង្សី ធ្វេីនយោបាយដេីម្បីចម្រេីនជាតិ ឬបំផ្លាញជាតិ ?

៦- ជាបន្តបន្ទាប់ទណ្ឌិតសម រង្សីបានដេីរទៅពឹងពាក់និងអង្វរឲ្យបរទេសធ្វេីការគាបសង្កត់និងដាក់ទណ្ឌកម្មមកលេីរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា រហូតដល់យកផែនការបរទេសមកអនុវត្តប៉ុនប៉ងផ្តួលរំលំ ធ្វេីឲ្យប្រទេសជាតិធ្លាក់ទៅរកគ្រោះមហន្តរាយដូចពីអតីតកាល ចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជា៕

 

អត្ថបទទាក់ទង