ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គីដើម្បីសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គីដើម្បីសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គីដើម្បីសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសំណូមពរដល់មន្ត្រីទាំងអស់ បន្តប្រកាន់ខ្ជាប់នូវសីលធម៌ និងវប្បធម៌សាមគ្គីភាព ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗ សម្រាប់វិស័យពាណិជ្ជកម្មជាតិ និងសមិទ្ធផលលេចធ្លោបន្ថែមទៀត ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ស្របតាមកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ លោកបានថ្លែងដូចនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម នាឱកាសបញ្ចប់អាណត្តិទី៥ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតសម្រេចបាននូវស្នាដៃធំៗគួរជាទីមោទនៈ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ លោកក៏បានរំលឹកឡើងវិញអំពីសមិទ្ធផលការងារសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដែលបានមកពីការចូលរួមរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រហូតធ្វើឱ្យក្រសួង ក្លាយជាស្ថាប័នគំរូមួយ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយទទួលបានការគាំទ្រយ៉ាងច្រើន ពីវិស័យឯកជន សាធារណៈជនជាតិ និងអន្តរជាតិ។

នៅចុងបញ្ចប់នៃអង្គពិធី លោក ប៉ាន សូរស័ក្តិ បានអញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់របស់ក្រសួងពាណិជ្ជកម្ម ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ នៃការបំពេញភារកិច្ចរួមគ្នា នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទទាក់ទង