ទស្សនាវីដេអូ៖ ចលនា ៥យ៉ាងដែលអាចជួយអោយអ្នកអាចលូតកម្ពស់បន្ថែមទៀត?
តើអ្នកដឹងទេថានៅពេលដែលអ្នកមានអាយុចាប់ពី២០ឆ្នាំឡើងទៅអ្នកអាចលូតកម្ពស់បាន៥ សង់ទីម៉ែត្រទៅ ១០សង់ទីម៉ែត្របន្តទៀត? ចលនា៥យ៉ាងដែលអាចជួយពន្លូតកម្ពស់អ្នកបាន៖
ការសម្រកទម្ងន់ពិតណាស់វាងាយស្រួយជាងការពន្លូតកម្ពស់អ្នកអោយខ្ពស់ ទោះជាយ៉ាងណាក៏ដោយប្រសិនបើសិនជាអ្នកដឹងអំពីរបៀបត្រឹមត្រូវវានឹងអាចជួយអោយអ្នកលូតកម្ពស់បាន វាត្រូវទាមទារបរិមាណនៃអាហារដែលអ្នកញុំាសម្រាប់ផ្គត់ផ្គង់ទៅសារពាង្គកាយរបស់អ្នកទាំងមូល ហើយក៏វាទាមទារអោយអ្នកមានការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃដែរ, អ្នកអាចនឹងបន្តបន្លូតកម្ពស់អ្នកបានរហូតទៅដល់ ៥ សង់ទីម៉ែត្រ ឡើងទៅ ជាមួយនឹងជើងរបស់អ្នកផងដែរ។
ចលនាទី១៖
ដំបូងអ្នកត្រូវ ឈរដាក់ខ្លួនប្រាណអ្នកអោយត្រង់កែងនឹងផែនដី ដាក់ដៃរបស់អ្នកទាំងពីរផ្ទឹមគ្នាឡើងលើ បន្ទាប់មកអោនទម្លាក់ដៃទាំង២បន្តិចម្តងៗ រហូតដល់ចុងដៃម្រាមទាំងពីររបស់អ្នកទល់ជាមួយនឹងចុងជើងទាំងពីររបស់អ្នក ហើយជង្គង់របស់អ្នកមិនត្រូវបន្ទន់នោះឡើយ ដាក់ជង្គង់អោយត្រង់។
បន្ទាប់មកបើកដៃរបស់អ្នកទៅខាងក្រោយ(ដូចបក្រីត្រដាងស្លាប) ពើងទ្រូងបន្តិច ទ្រូងរបស់អ្នករុញស្មានិងទប់ស្មារបស់អ្នកអោយរឹង ហើយរក្សាជង្គង់របស់អ្នកឱ្យជាប់គ្នាក្នុងពេលតែមួយ។ ដកដង្ហើមចូលនិងចេញចង្វាក់ប្រហែល 10 ដង។
ចលនាទី២៖
ដាក់ជើងទាំងពីររបស់អ្នកស្រដូកអោយអស់ទៅក្រោយ ជើងទាំងពីរខាងក្រោយត្រូវប្រើចុងជើងទប់អោយមាំ។ ដាក់ដៃទាំងពីរច្រត់អោយស្មើរគ្នា ហើយដាក់តួនៃដៃស្របជាមួយនឹងដងខ្លួន។ការពើងគូទដោយរឹងមាំលាតសន្ធឹងទ្រូងឡើងលើនិងលាតដៃដើម្បីពង្រីកឆ្អឹងកងខ្នង។ ដកដង្ហើមយ៉ាងខ្លាំងជាមួយច្រមុះហើយដកដង្ហើមចេញជាមួយមាត់ 10 ដង។
ចលនាទី៣៖
ក្រាបចុះ បន្ទាប់មកយកដៃទាំងពីរមកដាក់ពីលើកញ្ចឹងករខាងក្រោយ បើយកកែងដៃខាងស្តាំច្រត់ ត្រូវលើកជើងម្ខាងគឺខាងឆ្វេង ចំណែកឯបើយកកែងដៃខាងឆ្វេងច្រត់ ត្រូវលើកជើងម្ខាងគឺខាងស្តាំ (រៀងរាល់សង្កត់ ម្ខាងៗ ប្រហែល 10 វិនាទីហើយប្តូរជើងទៀត។ ធ្វើម្តងទៀតពី 5 ទៅ 10 ដង។)
ចលនាទី៤៖
អង្គុយឡើងហើយរក្សាខ្នងរបស់អ្នកអោយត្រង់។ ដាក់ជើងខាងស្តាំរបស់អ្នកទៅម្ខាងជើងឆ្វេងរបស់អ្នកដាក់ជិតភ្លៅហើយព្យាយាមបើកត្រគាកឱ្យបានធំតាមដែលអាចធ្វើបាន។ បន្ទាប់មកដាក់ដៃទាំងពីរចាប់យកអោយណែនពីលើក្បាលផ្តេកខ្លួនបន្តិចម្តងៗ នៃរាងកាយរបស់អ្នកទៅស្តាំពង្រីកទ្រូងរបស់អ្នក។ សង្កត់ប្រហែល 30 វិនាទីហើយបន្ទាប់មកផ្លាស់ប្តូរទៅផ្នែកម្ខាងទៀត។
ចលនាទី៥៖
– អ្នកអង្គុយត្រង់ដាក់ជើងរបស់អ្នកត្រង់ទៅមុខអោយវែងបំផុតហើយព្យាយាមបន្ទន់រាងកាយរបស់អ្នកចុះទៅមុខស្របជាមួយនឹងជើងដែលបានស្រដូកទៅមុខធ្វើយ៉ាងមិចរក្សាជង្គង់អោយត្រង់
បន្ទាប់មកអ្នកដេកនៅលើឥដ្ឋលើកជើងខាងស្តាំរបស់អ្នកខ្ពស់ឡើងដាក់ជង្គង់អោយត្រង់គ្នាយកដៃក្តោបទាញជើងជិតទ្រូង។ កុំលើកជើងម្ខាងទៀតចេញពីឥដ្ឋ។
ជាមួយនឹងជំហានសាមញ្ញមួយចំនួន ការអនុវត្តវានៅលើគ្រែរៀងរាល់ព្រឹកឬ 5-10 នាទីមុនពេលចូលគេងអ្នកបានជួយឱ្យរាងកាយរបស់អ្នកលូតលាស់បានល្អជាង ហែលទឹក ឬលេងបាល់បោះ។ លើសពីនេះទៀតបន្ថែមអាហារមួយចំនួនដែលមានអត្ថប្រយោជន៍សម្រាប់ការលូតកម្ពស់ដូចជា:
ផ្លែឈើមានផ្ទុកវីតាមីន C ដូចជាក្រូចពូជក្រូចថ្លុងនិងក្រូចឆ្មារ … ដោយសារតែវាជួយរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមយ៉ាងល្អប្រសើរពង្រឹងឆ្អឹងបង្កើនកម្ពស់ធម្មជាតិល្អសម្រាប់ស្បែកនិងប្រព័ន្ធរំលាយអាហារនិងការពារជំងឺមហារីកផងដែរ។
ទឹកដោះគោឈីសមានឥទ្ធិពលវិជ្ជមានទៅលើកម្ពស់ដោយផ្តល់វីតាមីន A, B, D, អ៊ី, កាល់ស្យូមនិងប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍរាងកាយ។ ទឹកដោះគោយ៉ាអួក៏ជួយបង្កើនកម្ពស់របស់អ្នកដែរ!
អាហារសមុទ្រមានជាតិកាល់ស្យូមសម្បូរបែបដែលជួយបង្កើនកម្ពស់របស់អ្នកឱ្យមានប្រសិទ្ធភាពដូច្នេះអ្នកគួរតែបន្ថែមរបបអាហារឱ្យបានទៀងទាត់។
សម្រួលដោយ៖ ឆៃយ៉ា